Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

​ឃាត់ខ្លួន​ក្រុមចោរ​​និង​អ្នកទទួលផល​ចោរកម្ម​៣​នាក់ ពាក់ព័ន្ធករណី​លួច​ភ្នែក​កាមេរ៉ា​សុវត្ថិភាព!

ស្វាយ​រៀង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​៣​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ស្វាយរៀង​ ស្រាវជ្រាវ​ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​លួច​ភ្នែក​កាមេរ៉ា​សុវត្ថិភាព​យក​ទៅ​លក់​ ។​ ​តាម​របាយការណ៍​របស់​ កម្លាំង​ជំនាញ​នគរបាល​ក្រុង​ស្វាយ​រៀង​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​ព្រឹក​ មានឈ្មោះ​ សុខ​ ចាន់​ហ៊ួ​ ភេទ​ប្រុស​ អាយុ​ ៤៩​ឆ្នាំ​ មុខរបរ​លក់​ថ្នាំពេទ្យ​ បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា​ មាន​ករណី​ចោរលួច​ភ្នែក​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះ​របស់​ខ្លួន​ ស្ថិត​នៅ​ភូមិ​ស្វាយ​រៀង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។​ ​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ សហការ​ជាមួយ​កម្លាំង​ចុះ​ពង្រឹង​ក្រុង​ស្វាយ​រៀង​ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​រៀង​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ និង​ឆែក​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​កំណត់​មុខសញ្ញា​ ។​ លុះដល់​ម៉ោង​ ១១​ថ្ងៃត្រង់​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ណេ​ប​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​៤០​ឆ្ន​មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​រៀង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ស្វាយ​រៀង​។​ ​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​លួច​ភ្នែក​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០៣​គ្រឿង​ របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន​ [ ]

Related news

Latest News
Hashtags:   

​ឃាត់ខ្លួន​ក្រុមចោរ​​និង​អ្នកទទួលផល​ចោរកម្ម​៣​នាក់

 | 

ពាក់ព័ន្ធករណី​លួច​ភ្នែក​កាមេរ៉ា​សុវត្ថិភាព

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources