Wednesday 16 January 2019
Home      All news      Contact us      English
khmer-note - 4 days ago

អត់លេងសើចឡើយ! គ្រាន់តែមិនគោរពភ្លេងជាតិរបស់ចិន ក៏អាចជាប់គុកដែរ

ហុងកុង៖ រដ្ឋាភិបាលក្រុងហុងកុងទើបតែចេញសេចក្តីសម្រេចមួយធ្វើការរឹតបន្តឹងយ៉ាងខ្លាំង ចំពោះសកម្មភាពមិនគោរពភ្លេងជាតិចិនពីសំណាក់ប្រជាជនហុងកុងខ្លួនផ្ទាល់ ដោយច្បាប់ថ្មីនេះអាចផ្តន្ទាទោសជនណាម្នាក់ ដែលសម្តែងសកម្មភាពប្រឆាំង មិនគាំទ្រ ឬរើសអើងភ្លេងជាតិរបស់ចិនជាលក្ខណៈសាធារណៈឲ្យជាប់គុករហូតដល់ ៣ ឆ្នាំឯណោះ។ ការសម្រេចធ្វើការរឹងបន្តឹងនេះបានធ្វើឡើង ក្រោយមានអ្នកគាំទ្របាល់ទាត់ហុងកុងមួយក្រុមបាននាំគ្នាលើកបដា និងស្រែកយ៉ាងខ្លាំងក្នុងន័យប្រឆាំង និងមិនគោរពភ្លេងជាតិចិន ក្នុងអំឡុងពេល ដែលមានភ្លេងជាតិរបស់ចិនត្រូវបានគេចាក់ក្នុងកីឡដ្ឋានបាល់ទាត់មួយ។ សកម្មភាពរបស់ក្រុមអ្នកគាំទ្របាល់ទាត់នេះត្រូវបានគេមើលឃើញថា ពិតជាបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងក្រុងហុងកុង និងរដ្ឋាភិបាលចិន។ ភ្លេងជាតិរបស់ចិននេះមានចំណងជើងថា “March of the Volunteers និពន្ធដោយលោក Tian Han ក្នុងឆ្នាំ ១៩៣៤ ត្រូវបានគេយកទៅប្រើប្រាស់ជាភ្លេងជាតិនៅឆ្នាំ ១៩៤៩​ និងត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៨២។ សូមបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចលនាទាមទារផ្ដាច់ទឹកដីហុងកុងចេញពីប្រទេសចិនក្លាយជាប្រទេសឯករាជ្យមួយ ត្រូវបានក្រុមនិស្សិតហុងកុងធ្វើឡើងជាញឹកញាប់ ខណៈរដ្ឋាភិបាលចិនតែងបដិសេធ និងព្យាយាមលុបបំបាត់ចលនាទាំងនោះតាមរូបភាពផ្សេងៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark The post អត់លេងសើចឡើយ! គ្រាន់តែមិនគោរពភ្លេងជាតិរបស់ចិន ក៏អាចជាប់គុកដែរ appeared first on Khmernote.

Related news

Latest News
Hashtags:   

អត់លេងសើចឡើយ

 | 

គ្រាន់តែមិនគោរពភ្លេងជាតិរបស់ចិន

 | 

ក៏អាចជាប់គុកដែរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources