Wednesday 16 January 2019
Home      All news      Contact us      English
khmer-note - 4 days ago

ខ្សែប្រយុទ្ធ Munir El Haddadi បានផ្ទេរទៅកាន់ Sevilla ហើយកាលពីម្សិលមិញនេះ ក្រោយពេលរួមរស់ជាមួយនឹង Barcelona អស់ជាច្រើនរដូវកាល

ក្លឹប Sevilla បានបញ្ជាក់ថាពួកគេបានឈានដល់ការព្រមព្រៀងទិញខ្សែប្រយុទ្ធ Munir El Haddadi ពីក្លឹប Barcelona កាលពីម្សិលមិញនេះ។ បន្ទាប់ពីខ្សែប្រយុទ្ធ Munir El Haddadi ពិបាកស្វែងរកឱកាសក្នុងការជាប់ជម្រើសដំបូងរបស់លោក Ernesto Valverde ក្នុងរដូវកាលនេះ ធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះសម្រេចចិត្តចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីស្វែងរកក្លឹបថ្មីដែលផ្ដល់ឱកាសឲ្យរូបគេបានបង្ហាញខ្លួនលើទីលានញឹកញាប់ឡើងវិញ។ ក្លឹប Sevilla និងក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមលើកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធ El Haddadi ក្នុងតម្លៃផ្ទេរ 1លានអឺរ៉ូ។ ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះបានរួមរស់ជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona តាំងពីឆ្នាំ 2014/2015 ក្នុងរដ្ឋកាលលោក Luis Enrique។ ខ្សែប្រយុទ្ធរូបនេះត្រូវបានលោក Enrique នាំយកពីឈុត B របស់ក្លឹប Barcelona។ ក្នុងរយៈពេលប៉ុន្មានរដូវកាលជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona នេះ ខ្សែប្រយុទ្ធ Munir El Haddadi បង្ហាញខ្លួនបានចំនួន 56 ប្រកួតនិងសុតបញ្ចូលទិបានចំនួន 12 គ្រាប់។ បុត្រ ប្រភព៖ 90min The post ខ្សែប្រយុទ្ធ Munir El Haddadi បានផ្ទេរទៅកាន់ Sevilla ហើយកាលពីម្សិលមិញនេះ ក្រោយពេលរួមរស់ជាមួយនឹង Barcelona អស់ជាច្រើនរដូវកាល appeared first on Khmernote.

Related news

Latest News
Hashtags:   

ខ្សែប្រយុទ្ធ

 | 

Munir

 | 

Haddadi

 | 

បានផ្ទេរទៅកាន់

 | 

Sevilla

 | 

ហើយកាលពីម្សិលមិញនេះ

 | 

ក្រោយពេលរួមរស់ជាមួយនឹង

 | 

Barcelona

 | 

អស់ជាច្រើនរដូវកាល

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources