Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

រថយន្តធុនធំបុកគ្នាចំពីក្រោយស្លាប់២នាក់ប្តីប្រពន្ធនៅស្រុកបាកាន សមត្ថកិច្ចបញ្ជាក់ថា« ករណីនេះភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងហើយ»

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1088 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ បានបើកទៅបុកនឹងរថយន្តធុនធំ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-6378 ដែលខូចកំពុងឈប់នៅលើចិញ្ចើមផ្លូវ ចំពីគូទខាងក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធយ៉ាងរន្ធត់តែម្តង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១យប់ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ២១៩-២២០ ភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយកើតហេតុអ្នកបើកបររថយន្តដែលខូចនៅលើចិញ្ចើមផ្លូវបានគេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកសាកសពជនរងគ្រោះ ប្តីមានឈ្មោះ ខេង រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ (អ្នកបើកបរ) និងប្រពន្ធឈ្មោះ ធា អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា៖ ទាក់ទងនឹងករណីខាងលើ សមត្ថកិច្ចបានបញ្ជាក់ប្រាប់Post Newsថា ករណីនេះពិតជាមាន និងស្លាប់មនុស្ស២នាក់ពិតប្រាកដមែន ហើយភាគីទាំង២បានសម្របសម្រួលបញ្ចប់ហើយ៕

Related news

Latest News
Hashtags:   

រថយន្តធុនធំបុកគ្នាចំពីក្រោយស្លាប់២នាក់ប្តីប្រពន្ធនៅស្រុកបាកាន

 | 

សមត្ថកិច្ចបញ្ជាក់ថា

 | 

ករណីនេះភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងហើយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources