Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​សារាចរ​ បង្ការ​និង​ទប់ស្កាត់​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស​ ដែល​ជាទី​ប្រឹក្សា​ និង​ជំនួយ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុ​ជានា​ថ្មីៗ​នេះ​ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស​ ដែល​ជាទី​ប្រឹក្សា​ និង​ជំនួយការ​ ឥស្សរជន​ខ្មែរ​ និង​ក្រសួង​ស្ថាប័ន​កម្ពុជា​ ។​ នេះ​បើ​តាម​សារាចរ​ដែល​បណ្តាញ​ព័ត៌មាន​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៩​។​ ​តាម​សារាចរ​បានឲ្យ​ដឹង​ថា​ កន្លង​មកនេះ​ រាជរដ្ឋាភិបាល​ បាន​សង្កេត​ឃើញ​ថា​ ឥស្សរជន​ និង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ បាន​តែងតាំង​បុគ្គល​ដែល​ជា​ពលរដ្ឋ​បរទេសឲ្យធ្វើ​ជាទី​ប្រឹក្សា​ និង​ជំនួយការ​។​ ក្នុង​ចំណោម​នោះ​ បុគ្គល​ទាំងនោះ​ មាន​ខ្លះ​ចូលសញ្ជាតិ​ខ្មែរ​និង​បាន​ដាក់​ពាក្យសុំ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​កម្ពុជា​។​ ​ដើម្បី​បង្ការ​ ទប់ស្កាត់​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​មិន​ត្រូវ​ ត្រូវ​ទៅ​តាម​បេសកកម្ម​ រាជរដ្ឋាភិបាល​ បាន​សម្រេច​ចេញ​សារាចរ​ណែនាំ​បន្ថែម​អមពី​បែបបទ​នៃ​ការ​ផ្តល់​ និង​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ដូច​ខាងក្នុង​លិខិត​ខាងក្រោម​នេះ​ ៖

Related news

Latest News
Hashtags:   

រាជរដ្ឋាភិបាល​កម្ពុជា​

 | 

ចេញ​សារាចរ​

 | 

បង្ការ​និង​ទប់ស្កាត់​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស​

 | 

ដែល​ជាទី​ប្រឹក្សា​

 | 

និង​ជំនួយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources