Wednesday 16 January 2019
Home      All news      Contact us      English
khmer-note - 4 days ago

ការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានក្លាយជារឿងរ៉ាវអូសបន្លាយយូរជាងគេក្នុងប្រវត្តិសាស្ត្រ

ការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើឱ្យនិយោជិកសហព័ន្ធ ៨០០,០០០នាក់ គ្មានប្រាក់ខែដោយសារលទ្ធផលនៃការប្រឆាំងគ្នារបស់ប្រធានាធិបតីលោក ដូណាល់ ដ្រាំ ជាមួយនឹងពួកគណបក្សប្រជាធិបតេយ្យស្តីពីការសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិក ខណៈដែលវាបានឈានដល់ការបិទទ្វាររដ្ឋាភិបាលក្នុងកំណត់ត្រា ២២ថ្ងៃ គិតត្រឹមថ្ងៃសៅរ៍នេះ។ ការបដិសេធរបស់គណបក្សប្រជាធិបតេយ្យក្នុងការអនុម័តថវិកាចំនួន ៥.៧ពាន់លានដុល្លារ ដែលលោក ដ្រាំ បានស្នើសម្រាប់គម្រោងសង់ជញ្ជាំងនោះបានធ្វើឱ្យលោក ដ្រាំ ខឹងសម្បា និងបានសងសឹកវិញដោយបដិសេធមិនចុះហត្ថលេខាសម្រាប់កិច្ចចរចារនៃនាយកដ្ឋានរដ្ឋាភិបាល។ ជាលទ្ធផលភ្នាក់ងារដូចជា៖ FBI, អ្នកត្រួតពិនិត្យចរាចរអាកាស, និងបុគ្គលិកសារមន្ទីរ មិនបានទទួលប្រាក់ខែកាលពីថ្ងៃសុក្រនេះទេ។ អត្ថបទ៖ លីដា ប្រភព៖ cgtn The post ការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានក្លាយជារឿងរ៉ាវអូសបន្លាយយូរជាងគេក្នុងប្រវត្តិសាស្ត្រ appeared first on Khmernote.

Related news

Latest News
Hashtags:   

ការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

 | 

បានក្លាយជារឿងរ៉ាវអូសបន្លាយយូរជាងគេក្នុងប្រវត្តិសាស្ត្រ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources