Wednesday 16 January 2019
Home      All news      Contact us      English
kbn - 4 days ago

កម្ពុជា-វៀតណាម ព្រមព្រាងបង្កើតច្រក​ទ្វារ​ព្រំដែន​បន្ថែមទៀត ខេត្តព្រៃវែង និងខេត្តស្វាយរៀង

វៀតណាម៖ បើយោងតាមឯកសារដែរ Tnaot News ទើបទទួលបាន កម្ពុជា និង វៀតណាម បាន​យល់ព្រម​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន​ម៉ឺនជ័យ (ខេត្ត​ព្រៃវែង) តឹន​ណាម (ខេត្ត​តៃនិញ) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម ក្រោយ​កិច្ច​ប្រជុំ​លើក​ទី១០ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-វៀតណាម ក្រោម​អធិបតី​ភាព​សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ជាមួយ​លោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​វៀតណាម នា​ថ្ងៃ​ទី៩ និងថ្ងែទី១០​ ខែមករា ឆ្នាំ២០១៩ នៅ​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។សេចក្ដី​ប្រកាស​រួម​នេះ បាន​ឲ្យដឹង​ថា ភាគី​ទាំងពីរ​ កម្ពុជា-វៀតណាម សម្រេច​ឲ្យ​បាន​ឆាប់​នូវ​កិច្ចការ​ត្រៀម​រៀបចំ​នានា​ដើម្បី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ច្រក​ទ្វារ​អន្តរជាតិ​នេះ​ នៅ​ពេល​វេលា​សមស្រប ក៏ដូចជា​ការ​បញ្ចប់​បែបបទ ដំឡើង​កម្រិត​ច្រក​ទ្វារ​តំបន់​ព្រំដែន​បុសមន (ខេត្ត​ស្វាយរៀង)- ភឿកតឺន (ខេត្ត​តៃនិញ) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី។ ក្រៅពី​ការ​ឯកភាព​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន​ម៉ឺនជ័យ (ខេត្ត​ព្រៃវែង) តឹន​ណាម (ខេត្ត​តៃនិញ) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ សេចក្ដី​ប្រកាស​រួម​ដដែល​ មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖ ភាគី​ទាំងពីរ​ [ ] The post កម្ពុជា-វៀតណាម ព្រមព្រាងបង្កើតច្រក​ទ្វារ​ព្រំដែន​បន្ថែមទៀត ខេត្តព្រៃវែង និងខេត្តស្វាយរៀង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

កម្ពុជា

 | 

វៀតណាម

 | 

ព្រមព្រាងបង្កើតច្រក​ទ្វារ​ព្រំដែន​បន្ថែមទៀត

 | 

ខេត្តព្រៃវែង

 | 

និងខេត្តស្វាយរៀង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources