Saturday 16 November 2019
Home      All news      Contact us      English
kbn - 8 days ago

អំណោយទឹកបរិសុទ្ធកម្ពុជា៣ម៉ឺនកេសធ្វើឱ្យកីឡាករអុំទូកងញញឹមត្រេកអរមិនស្ទើរមុនថ្ងៃប្រកួតផ្លូវការមកដល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨វិច្ឆិការនេះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាបានធ្វើការចែកជូនអំណោយទឹកបរិសុទ្ធកម្ពុជាដល់គ្រប់ចំណុះទូកស្ទើរគ្រប់ខេត្តក្រុងដែលត្រៀមខ្លួនប្រកួតផ្លូវការនៅរាជធានីភ្នំពេញ។ បើតាមលោកម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាបានថ្លែងថា៖ «​ ដោយសាមើលឃើញពីតម្រូវការនិងកង្វះខាតទឹកពិសារក្នុងអំឡុងពេលស្នាក់នៅភ្នំពេញរយៈពេល៣ថ្ងៃរបស់បងប្អូនកីឡាករ ដូច្នេះក្រុមហ៊ុនបានសម្រេចចិត្តដើម្បីដោះស្រាយបញ្ហាមួយផ្នែក និងដើម្បីអបអរសាទរនិងលើកទឹកចិត្តដល់កីឡាករអុំទូកគ្រប់ខេត្តក្រុងទាំងអស់ ក្រុមហ៊ុនបានចែកទឹកបរិសុទ្ធកម្ពុជាក្នុងមួយទូកចំនួន ៥០ ទៅ ១០០ កេស បន្ថែមលើនេះយើងបានប្រគល់អាវយឺតជិត១ម៉ឺនអាវដល់ពួកគាត់ផងដែរ»។ លោក ញឹម សម្បត្តិ តំណាងក្រុមកីឡាករទូកងមួយក្រុមមកពីខេត្តកំពង់ចាមបានឱ្យដឹងថា៖ « ខ្ញុំពិតជាសប្បាយចិត្ត និង ក៏សូមអរគុណដល់ក្រុមហ៊ុនទឹកបរិសុទ្ធកម្ពុជាដែលបានឧបត្ថម្ភទឹកជាច្រើនកេសដល់ពួកខ្ញុំ ព្រោះកំពុងតែជួបការខ្វះខាតគ្រឿងហូបចុក និង អាវសម្រាប់កីឡាករ។ គួរបញ្ជាក់ថា ការប្រគល់អំណោយនេះធ្វើឡើងនៅទីលានវិមានអារហារជ្រោយចង្វារ ត្រើយខាងកើតស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ហើយការប្រគល់នេះនឹងបន្តធ្វើឡើងរហូតដល់ម៉ោង ៤:៣០ ល្ងាចថ្ងៃដដែលផងដែរ។ ដូច្នេះសម្រាប់តំណាងទូកងដែលមិនទាន់បានទទួលអំណោយនេះសូមអញ្ជើញមកទីតាំងប្រគល់អំណោយដូចបានជម្រាបជូនខាងលើឱ្យបានមុនម៉ោងកំណត់ ព្រមទាំងភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណប្រធានដឹកនាំ និង ក្រុមទូក ច្បាប់ចម្លងមួយសន្លឹក លិខិតស្នើសុំប្រកួតអុំទូកនៅថ្ងៃទី ១០​- ១២ វិច្ឆិការមួយសន្លឹក។ ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ ៖ 067 447 700 ឬ 093 901 919 The post អំណោយទឹកបរិសុទ្ធកម្ពុជា៣ម៉ឺនកេសធ្វើឱ្យកីឡាករអុំទូកងញញឹមត្រេកអរមិនស្ទើរមុនថ្ងៃប្រកួតផ្លូវការមកដល់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អំណោយទឹកបរិសុទ្ធកម្ពុជា៣ម៉ឺនកេសធ្វើឱ្យកីឡាករអុំទូកងញញឹមត្រេកអរមិនស្ទើរមុនថ្ងៃប្រកួតផ្លូវការមកដល់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources