Saturday 16 November 2019
Home      All news      Contact us      English
kbn - 8 days ago

កម្ពុជា​គ្រោង​បិទ​ការ​ប្រើប្រាស់ ទុយោ​បឺត​ប្លា​ស្ទីក​(​ជ័រ​) គ្រប់​ប្រភេទ​ទាំងអស់

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​បិទ​ការ​ប្រើប្រាស់​ទុយោ​ប្លា​ស្ទីក​គ្រប់​ប្រភេទ​ទាំងអស់​(​សម្រាប់​បឺត​) នៅ​កម្ពុជា ខណៈ​ដែល​ផលិតផល​ប្រភេទ​នេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​សុខភាព និង​បរិស្ថាន ។​ ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន នៅ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​សូរ្យ​តន្ត្រី ដើម្បី​កិច្ច​គាំពារ​បរិស្ថាន​សូម​និយាយ​ថា​ទេ «​ចំពោះ​ប្លា​ស្ទិ​ក​» ។​ ​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រសួងបរិស្ថាន កំពុង​រៀបចំ​នីតិវិធី​ច្បាប់​មួយ​ចំនួន ដើម្បី​ឈាន​ទៅ​បិទ​ការ​ចរាចរណ៍ ផលិត​ទុយោ​ប្លា​ស្ទីក និង​បិទ​ការ​ប្រើប្រាស់​ទុយោ​នេះ​ទាំងស្រុង​តែ​ម្ដង នៅ​កម្ពុជា ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា លោក​មិន​ទាន់​អាច​កំណត់​ថា នឹង​ចាប់ផ្ដើម​អនុវត្ដ​នៅ​ពេល​ណា​នោះ​ទេ ។​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានអោយ​ដឹង​បន្ត​ថា ការ​គ្រោង​បិទ​ការ​ប្រើប្រាស់​ទុយោ​បឺត​ប្លា​ស្ទីក ទាំងស្រុង​នៅ​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​ទុយោ​ប្លា​ស្ទីក គឺជា​ផលិតផល​មួយ ដែល​ប្រើប្រាស់​តែ​ម្ដង ហើយ​យើង​បោះចោល ដោយ​បង្ក​ជា​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ ដល់​មនុស្ស សត្វ បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ជាដើម ។​ លោក​បន្ថែម​ថា ការ​បិទ​មិន​ឱ្យ​ប្រើប្រាស់ និង​ចរាចរណ៍​នេះ គឺ​ក្រសួង [ ] The post កម្ពុជា​គ្រោង​បិទ​ការ​ប្រើប្រាស់ ទុយោ​បឺត​ប្លា​ស្ទីក​(​ជ័រ​) គ្រប់​ប្រភេទ​ទាំងអស់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

កម្ពុជា​គ្រោង​បិទ​ការ​ប្រើប្រាស់

 | 

ទុយោ​បឺត​ប្លា​ស្ទីក​

 | 

​ជ័រ​

 | 

គ្រប់​ប្រភេទ​ទាំងអស់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources