Saturday 16 November 2019
Home      All news      Contact us      English
postnews - 8 days ago

តារាចាស់ក្មេង បង្ហាញខ្លួនក្នុងពិធីក្រុងពាលី រឿង”សម្បថដងស្ទឹង”

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះប៉ុស្តិ៍លេខ៥ មានក្រុងពាលីភាពយន្តភាគថ្មីមួយ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ។ តារាចាស់ក្មេងជាច្រើន ត្រូវបានគេឃើញបង្ហាញខ្លួន ក្នុងកម្មវិធីនេះ។ ភាពយន្តភាគថ្មីមានចំណងជើងថា « សម្បថដងស្ទឹង » មានសរុបចំនួនដល់ទៅ ៣០ភាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ដើម្បីដាក់ផ្សាយផ្លូវការ នៅពាក់កណ្ដាលឆ្នាំក្រោយខាងមុខ។ នេះគឺជាសម្មិទ្ធិផលរឿងភាគទី ២៣ របស់ទូរទស្សន៍ប៉ុស្ត៍លេខ៥ ដោយក្នុងនោះ ក៏មានការរៀបចំ និង ដឹងនាំសម្ដែង ពីសំណាក់ក្រុមផលិតករ ថៃផងដែរ។ ភាពយន្តថ្មីនេះ មានវត្តមានចូលរួមសម្ដែង ពីសំណាក់តារាល្បីៗ ប្រុសស្រីចាស់ក្មេងជាច្រើនរូប ពោរពេញដោយទេពកោសល្យ ដើម្បីរួមគ្នាអង្រួនផ្ទៃរឿង ទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ។ ចង់ដឹងថាភាពយន្តភាគថ្មីនេះមានអ្វីថ្មីៗ និងសាច់រឿងបែបណាខ្លះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

Related news

Latest News
Hashtags:   

តារាចាស់ក្មេង

 | 

បង្ហាញខ្លួនក្នុងពិធីក្រុងពាលី

 | 

រឿង”សម្បថដងស្ទឹង”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources