Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បញ្ជាក់​ពី​ការងារ​អនុវត្តបាន​កន្លងមក​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មន្ត្រី​មន្ទីរ​សាធារណការ​បានឱ្យដឹង​ថា​ការងារ​ថែទាំ​ជាប្រចាំ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤​ថ្ងៃនេះ​បន្ត​ស្រោច​កៅស៊ូ​(Reseal)​នៅ​ចន្លោះ​គម​.101+600 ដល់ គ​.​ម 102+600 ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ​។​ ​មន្ត្រី​មន្ទីរ​សាធារណការ​បាន​បន្តថា​ការងារ​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​62 នៅ​ចន្លោះ គ​.​ម 173+000 ដល់ គ​.​ម​174+000​និង​នៅ​ចន្លោះ​គ​.​ម​179+000​ដល់គ​.​ម​180+200​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ការងារ​សម្អាត​រុក្ខជាតិ​(​កាត់​ស្មៅ​) ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ លើ​កំណាត់​ផ្លូវជាតិ​លេខ 62 ថ្ងៃនេះ ចាប់ពី គម 124+000​ដល់​គម​127+000​ស្ថិតក្នុង​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​ការងារ​គូស​គំនូស​ចរាចរណ៍​ផ្លូវជាតិ​លេខ​9 ផ្លូវជាតិ​លេខ 95 និង​ផ្លូវជាតិ​លេខ 62 ក្នុង​ខេត្តព្រះវិហារ​។​ ​មន្ត្រី​មន្ទីរ​សាធារណការ​បាន​សំណូមពរ​ក្នុងការ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​ត្រូវគោរព​ច្បាប់​ចរាចរ​។​ការបើកបរ​ចៀសវៀង​គ្រោះថ្នាក់​សូមកុំ​ប្រើ​ល្បឿន​លឿន​,​ត្រូវ​ប្រកាន់​ស្ដាំ​,​កុំ​ប្រជែង​,​កុំ​ងងុយដេក​,​កុំ​ស្រវឹង និង​គោរព​សិទ្ធិ​ក្នុងការ​បើកបរ​៕S/​

Related news

Latest News
Hashtags:   

​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បញ្ជាក់​ពី​ការងារ​អនុវត្តបាន​កន្លងមក​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources