Saturday 16 November 2019
Home      All news      Contact us      English
kbn - 8 days ago

បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុងកម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ក្រោមប្រធានបទ“ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា”

ភ្នំពេញថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩៖ រយៈពេល ៤ ឆ្នាំជាប់ៗគ្នាហើយដែលកម្មវិធី“ Samsung Employee Volunteer”  បានបង្កើតឡើងហើយឆ្នាំនេះក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដែលផ្តល់គុណប្រយោជន៍ដល់សុខភាពសិស្សានុសិស្ស ប្រមាណជាង ១០០០ នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។ លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា បានមានប្រសាសន៍ថា ឆ្នាំនេះសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សីដែលស្ថិតក្នុងក្រុងតាខ្មៅពិតជាមានសំណាង ហើយលោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា ដែលបានជ្រើសរើសសាលាលោកស្រីសម្រាប់កម្មវិធីបុគ្គលិកស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០១៩ នេះ!“យើងពិតជារំភើបក្រៃលែងពេលដែលឭដំណឹងថាសាលារបស់យើងនឹងទទួលបាន ”ប្រព័ន្ធម្រោះទឹកស្អាតបែបជីវខ្សាច់”។ ប្រព័ន្ធចម្រោះទឹកស្អាតនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សរបស់យើងក្នុងការទទួលបានសុខមាលភាពគ្រប់ពេលវេលាបើទោះបីជា ពួកគេស្ថិតនៅក្នុងសាលាក៏ដោយ។ គួរបញ្ជាក់ផងដែរថាក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន ៤០០ ឈុត ទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នងក្នុងកិច្ចសហការលើកកម្ពស់ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវលិខិតសរសើរពីគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកឬស្សីផងដែរ។ លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា [ ] The post បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុងកម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ក្រោមប្រធានបទ“ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា” appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុងកម្ពុជា

 | 

បន្តយុទ្ធនាការសប្បុរសធម៌ក្រោមប្រធានបទ“ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources