Saturday 16 November 2019
Home      All news      Contact us      English
kbn - 8 days ago

លោកជំទាវហ៊ុន ស៊ីណាត៖ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់

រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននៅលើហ្វេសប៊ុក លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះវីដេអូ នូវសកម្មភាពរបស់លោកជំទាវ យកកូនក្រពើ១ក្បាលទៅព្រលែងចូលក្នុងទឹកនៅទក្សិណអង្គរ បំណងឲ្យសត្វក្រពើនោះ កាន់ធម៌អាថ៌ ប៉ុន្តែប្រជាពលរដ្ឋមានការបារម្ភខ្លាចមានគ្រោះថ្នាក់ នៅពេលសត្វក្រពើនោះធំ ។ យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកធ្វើការចែកចាយ និងចូលខមមិនបង្ហាញពីក្តីបារម្ភ លោកជំទាវ ក៏បានលុបវីដេអូនោះវិញ។ ដោយមហាជនជាច្រើនបានសំដែងការបញ្ចេញយោបល់មិនពេញចិត្តខឹងសម្បើមពីទង្វើរបស់លោកជំទាវ ។ ហើយមុននេះបន្តិចមានគណនីហេ្វសប៊ុកឈ្មោះជីវ តាក្វាន់បានបង្ហោះសារថា”អត្ថន័័យពិតប្រាកដ នឹងជាចេតនាព្រលែងក្រពើគឺអ្នកមីង ប្រៀបធៀបសម រង្ស៊ីទៅនឹងសត្វរមិលគុណ១នេះ សម្ដេចលោកព្រលែងវាតែបែរជាត្រូវវាយកទោសមកសងវិញ”​។​ ហើយលោកជំទាវក៏បានធ្វើការស៊ែរបន្តដោយភ្ជាប់នូវខ្លឹមសារមួយចំនួនថា “ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសាព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ តែក្មេងស្ទូចបានទីនោះខ្ញុំទិញវាព្រលែងវិញទៅ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ។” The post លោកជំទាវហ៊ុន ស៊ីណាត៖ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

លោកជំទាវហ៊ុន

 | 

ស៊ីណាត៖

 | 

អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources