Saturday 16 November 2019
Home      All news      Contact us      English
kbn - 8 days ago

ជីវិតអ្នកក្រ! បុរសម្នាក់ឡើងដើមអម្ពិល បេះផ្លែយកទៅលក់ ចៃដន្យធ្លាក់បាក់ក ស្លាប់

ខេត្តកំពង់ឆ្នំាង ៖ បុរសម្នាក់បានឡើងដើមអម្ពិលបេះផ្លែលក់ បណ្តាលឲ្យធ្លាក់បាក់កស្លាប់ នៅនឹងកន្លែងកើតហេតុ បង្កឲ្យានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ វឿន ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឡើងដើមអម្ពិល ដើម្បីបេះផ្លែយកទៅលក់នៅឯផ្សារ ។ លុះពេលឡើងដល់ចុងអម្ពិលនោះបេះបានផ្លែមួយចំនួន សង្ស័យជនរងគ្រោះរអិលជើង ស្រាប់តែធ្លាក់មកដី បណ្តាលឲ្យបាក់កស្លាប់ ភ្លាមមួយរំពេចតែម្តង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះបានធ្លាក់ពីលើដើមអម្ពិល បាក់កស្លាប់ពិតប្រាកដមែន និងបានប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារចាត់ចែង ធ្វើពិធីបុណ្យតាមប្រពៃណី ៕ The post ជីវិតអ្នកក្រ! បុរសម្នាក់ឡើងដើមអម្ពិល បេះផ្លែយកទៅលក់ ចៃដន្យធ្លាក់បាក់ក ស្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ជីវិតអ្នកក្រ

 | 

បុរសម្នាក់ឡើងដើមអម្ពិល

 | 

បេះផ្លែយកទៅលក់

 | 

ចៃដន្យធ្លាក់បាក់ក

 | 

ស្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources