Saturday 16 November 2019
Home      All news      Contact us      English
postnews - 8 days ago

ជនជាតិចិនជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ភ្នំពេញ: ជនសង្ស័យជាជនជាតិចិនចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះអនុវត្តន៍ផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនគ្នាឯង ដើម្បីជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះម្នាក់ផងដែរ។ ក្នុងប្រតិត្តិការខាងលើ បានអនុវត្តន៍ឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះល្វែង ក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីសាច់ញាតិជនរងគ្រោះ ជាជនជាតិចិន ជុំវិញករណីចាប់ជំរិតទារប្រាក់ខាងលើ ស្ថានទូតចិនស្នើ សុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវ ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ឈានដល់ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន១១នាក់ ប្រុសទាំងអស់ និងរំដោះបានជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាពរបួសរាងកាយ ដែលក្រុមជនសង្ស័យ ចាប់បង្ខាំង វាយធ្វើបាប។ ក្រោយពីបង្ក្រាបចាប់ខ្លួន បានជនសង្ស័យទាំង១១នាក់ សម្ភារ:ពាក់ព័ន្ធមួយចំនួន សមត្ថកិច្ចនាំយកកសាងសំណុំរឿង បន្តនីតិវិធី នៅក្រសួងមហាផ្ទៃ៕

Related news

Latest News
Hashtags:   

ជនជាតិចិនជាច្រើននាក់

 | 

ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 | 

ករណីបង្ខាំងមនុស្សជំរិតទារប្រាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources