Saturday 16 November 2019
Home      All news      Contact us      English
kbn - 8 days ago

រដ្ឋបាលខេត្ត និងអាជ្ញាធរអប្សរា កំពុងរកមធ្យោបាយចាប់កូនក្រពើ ដែលលោកជំទាវ ហ៊ុន ស៊ីណាត លែងចូលកស្សិណអង្គរវត្ត

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលលោកជំទាវ ហ៊ុន ស៊ីណាត បានលែងកូនក្រពើចូលក្នុងកស្សិណអង្គរ និងរកមធ្យោបាយ ដើម្បីតាមចាប់កូនក្រពើមកវិញ។ ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំអោយអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពើនេះ ដោយប្រើប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់២៤ម៉ោង លើ ២៤ម៉ោង។ ពិសេសពេលកូនក្រពើតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិ្សណប្រាសាទអង្គរវត្ត។ តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិ្សណនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូច ឬការអូសមង ឬការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។ សូមបញ្ជាក់ថា កាលពី៣ថ្ងៃមុន លោកជំទាវ ហ៊ុន ស៊ីណាត បានយកកូនក្រពើ១ក្បាលទៅព្រលែងចូលក្នុងទឹកនៅកស្សិណអង្គរ បំណងឲ្យសត្វក្រពើនោះ កាន់ធម៌អាថ៌ តែត្រូវអ្នកលេងហ្វេសប៊ុកនាំគ្នារិះគន់ជាខ្លាំង សូម្បីតែពលរដ្ឋនៅទីនោះ មានការបារម្ភខ្លាំងខ្លាចមានគ្រោះថ្នាក់ នូវពេលកូនក្រពើនោះធំ៕ [ ] The post រដ្ឋបាលខេត្ត និងអាជ្ញាធរអប្សរា កំពុងរកមធ្យោបាយចាប់កូនក្រពើ ដែលលោកជំទាវ ហ៊ុន ស៊ីណាត លែងចូលកស្សិណអង្គរវត្ត appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

រដ្ឋបាលខេត្ត

 | 

និងអាជ្ញាធរអប្សរា

 | 

កំពុងរកមធ្យោបាយចាប់កូនក្រពើ

 | 

ដែលលោកជំទាវ

 | 

ស៊ីណាត

 | 

លែងចូលកស្សិណអង្គរវត្ត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources