Saturday 16 November 2019
Home      All news      Contact us      English
kbn - 8 days ago

អាជ្ញាធរ​តាម​ចាប់​កូន​ក្រពើ​ទាំង​យប់​ទាំង​ថ្ងៃ ក្រោយ​ពី​លោក​ជំទាវ​ព្រ​លែង​ចូល​ទក្សិណ​អង្គរ

សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៩ នេះ​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​អប្សរា និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ និង​ស្វែងរក​មធ្យោបាយ ដើម្បី​នេសាទ​កូន​ក្រពើ ដែល​លោក​ជំទាវ​ហ៊ុន ស៊ី​ណាត បាន​ព្រ​លែង​ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ប៉ែក​ខាង​កើត កាលពី​៣​ថ្ងៃមុន​នេះ ។​ ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​អប្សរា មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ដល់ទី​តាំង និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួច​មក លោកនាយក​រដ្ឋបាល​សាលាខេត្ត បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​ក្រុមការងារ​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​កិច្ចការ​តាម​នេសាទ​កូន​ក្រ​ពើ​នេះ ដែល​មាន​បណ្ដោយ​ប្រហែល​៤០​សង់ទីម៉ែត្រ ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់​២៤​ម៉ោង លើ២៤​ម៉ោង ពិសេស​ពេល​កូន​ក្រ​ពើ​តូច​នេះ ចេញ​រក​ចំណី​នៅ​ពេល​យប់ តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ។​ ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា កូន​ក្រពើ​នេះ នៅ​តូច​មិន​ទាន់​ចល័ត​ចេញពី​ក​សិន្ធុ អង្គរ​នេះ​នៅឡើយ​ទេ​។ មន្ត្រី​ជំនាញ នឹង​ប្រើប្រាស់​មធ្យោបាយ​នេសាទ ចាប់​យក​មក​វិញ ដោយ​ការ​ដាក់​សន្ទូច ឬ​ការ​អូស​មង ឬការ​ឆ្លុះ​នឹង​កែ​ឆ្លុះ​ចាប់​នៅ​ពេល​យប់ ។​ ​វគ្គ​នេសាទ​កូន​ក្រពើ ដោយ​អាជ្ញាធរ​ចម្រុះ​កំពុង​ដុតដៃដុតជើង​តាម​ចាប់​កូន​ក្រពើ ២៤​ម៉ោង​លើ​២៤​ម៉ោង​នេះ​បន្ទាប់​ពី​លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក [ ] The post អាជ្ញាធរ​តាម​ចាប់​កូន​ក្រពើ​ទាំង​យប់​ទាំង​ថ្ងៃ ក្រោយ​ពី​លោក​ជំទាវ​ព្រ​លែង​ចូល​ទក្សិណ​អង្គរ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អាជ្ញាធរ​តាម​ចាប់​កូន​ក្រពើ​ទាំង​យប់​ទាំង​ថ្ងៃ

 | 

ក្រោយ​ពី​លោក​ជំទាវ​ព្រ​លែង​ចូល​ទក្សិណ​អង្គរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources