Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​ជួញ ជក់​គ្រឿងញៀន​៦​នាក់ ដកហូត​បាន​អាវុធ​១​ដើម​

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​៦​នាក់ មាន​៥​នាក់​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន ចំណែក​ម្នាក់​ជា​អ្នកជួញដូរ​គ្រឿងញៀន មាន​ទាំង​អាវុធខ្លី​មួយ​ផង​នោះ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​៣ បើក​ប្រតិបត្តិ​ការបង្ក្រាប​ចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ​តាម​នគរបាល​បាន​ឲ្យ​ដឹងថា កម្លាំង​ក្រោម​បទបញ្ជា​ពី​លោក​អធិការ​ខណ្ឌ យកចិត្តទុកដាក់ ក្នុងការ​បង្ក្រាប ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ក្នុង​មូលដ្ឋាន ដើម្បី​រក្សាបាន​នូវ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​រៀល​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ កម្លាំង​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​៣ ចុះទៅ​បង្ក្រាប នៅ​ទៅ​តាំង​ខាងលើ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់ ក្នុងនោះ​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម​ផងដែរ​។​ ​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​បន្ត​តាម​នីតិវិធី​៕ ល​

Related news

Latest News
Hashtags:   

កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​ជួញ

 | 

ជក់​គ្រឿងញៀន​៦​នាក់

 | 

ដកហូត​បាន​អាវុធ​១​ដើម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources