Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

យានយន្ត​ធំៗ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​នឹងមិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ដើម្បី​បញ្ជៀ​ស​ឱ្យបាន​នូវ​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​រាជធានី​ភ្នំពេញ តែង​ជំរាបជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ​ជុំវិញ នៃ​ការមិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។​តែ​អាចធ្វើ​ចរាចរ​បាន​ចាប់ពី​ម៉ោង​២២​និង​០០​នាទី រហូតដល់​ម៉ោង​១០​និង​០០​នាទី​ព្រឹក​។​ ​ជាក់ស្តែង​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបញ្ចៀស​ចរាចរ ក្នុង​ព្រះ​រាជពិធី​នេះ​ផងដែរ ដែល​ក្នុង​សេចក្តីជូនដំណឹង​នោះ​មានន័យ​ដើម​ទាំងស្រុង​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា​ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ​ឱ្យបាន​ជ្រាបថា ៖ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖ ១- រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក មិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​០៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​១០:០០​នាទី [ ]

Related news

Latest News
Hashtags:   

យានយន្ត​ធំៗ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​នឹងមិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៩

 | 

រហូតដល់​ថ្ងៃទី​១៣

 | 

ខែវិច្ឆិកា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources