Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

ការដុត​ដំណាំ​នៅ​ឥណ្ឌា​កំពុង​បំពុល​ខ្យល់អាកាស​នៅ​ប៉ា​គី​ស្ថាន​?

​ជាមួយ​កម្រិត​នៃ​ការបំពុល​ដ៏​ខ្ពស់​កំពុង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ល្បែង​ស្តីបន្ទោស​មួយ​បានចាប់ផ្តើម​រវាង​អ្នកនយោបាយ​នៃ​ប្រទេស​ទាំងសងខាង​។​ ​ក្រុម​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​ស្តីបន្ទោស​គុណភាព​ខ្យល់អាកាស​មិនល្អ​នៅក្នុង​ទីក្រុង​ដូចជា​ឡា​ហ័​រ​ទៅលើ​ការដុត​ចំបើង​នៅ​ព្រំដែន​ខាង​ឥណ្ឌា​។​ ​ការដុត​ចំបើង​កើតឡើង​នៅ​អំឡុង​ពេលនេះ​នៃ​ឆ្នាំនេះ​គឺ​ដើម្បី​រៀបចំ​ដី​សម្រាប់​ដាំ​ដំណាំ​បន្ទាប់ ប៉ុន្តែ​ផ្សែង​គឺជា​កត្តា​ចម្បង​ដែល​បណ្តាលឱ្យមាន​ភាគល្អិត​បំពុល​ប្រកបដោយ​គ្រោះថ្នាក់​នៅក្នុង​ខ្យល់​។​ ​មួយវិញទៀត អ្នកនយោបាយ​ជាន់ខ្ពស់​ឥណ្ឌា​ម្នាក់​និយាយថា ខ្យល់ពុល​ដែល​ប៉ះពាល់​ដល់ទី​ក្រុង​ញូ​វ​ដេលី​អាចមកពី​ប៉ា​គី​ស្ថាន​ឬ​ចិន​។​ ​តើ​ការអះអាង​ទាំងនេះ​មាន​សេចក្តី​ពិត​ប៉ុន្មាន​ទៅ​? តើ​ពួក​អ្នកនយោបាយ​និយាយ​អ្វីខ្លះ​? ​រដ្ឋមន្ត្រីក្រសួង​ទទួលបន្ទុក​ការប្រែប្រួល​អាកាសធាតុ​របស់​ប៉ា​គី​ស្ថាន​លោកស្រី ហ្សា​តាច ហ្គុ​ល វ៉ា​សៀ បាន​បង្ហោះ​រូបភាព​ពី​ទីភ្នាក់ងារ​អវកាស​អាម៉េរិក​ណា​សា​ថា ការដុត​ដំណាំ​នៅ​ឥណ្ឌា​គឺជា​ប្រភព​ផ្សែង​អ័ព្ទ​ដ៏​ធំ​នៅ​ទីក្រុង​ឡា​ហ័​រ​។​ ​ការឆ្លើយតប​ខ្លះ​ចំពោះ​សារ Twitter របស់លោក​ស្រី បាន​ចោទ​ជា​មន្ទិល​អំពី​ការអះអាង​នេះ​និង​ថា​តើ​វា​ត្រឹមត្រូវ​ឬទេ​ក្នុងការ​ស្តីបន្ទោស​ចំពោះ​ការបំពុល​ដែល​បាន​ផ្ទុះឡើង​នៅតាម​ព្រំដែន​។​ ​ជាមួយគ្នានេះដែរ អ្នកនយោបាយ​របស់​ប​ក្ស BJP នៅ​ឥណ្ឌា​លោក វី​នី​ត អា​ហ្គា​វ៉ាល់ សា​ដា បាន​ចេញមុខ​ស្តីបន្ទោស​ទាំង​ប៉ា​គី​ស្ថាន​និង​ចិន​ចំពោះ​ការបំពុល​បរិយាកាស​នៅក្នុង​ប្រទេស​ឥណ្ឌា​ដោយ​និយាយថា ​ខ្យល់ពុល​ អាច​ត្រូវបាន​ព្រលែង​ចេញ​ដោយ​ប្រទេស​ទាំងពីរ​នេះ និង កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​រដ្ឋធានី​ដេលី​។​ ​គេ​មិន​ច្បាស់​ទេ​ថា​តើ​គាត់​កំពុង​សំដៅ​ទៅលើ​អ្វី​ឬ​គាត់​កំពុងនិយាយ​អំពី​ផ្សែង​អ័ព្ទ​នោះ​បង្កឡើង​ដោយ​ការដុត​ចំបើង​នៅតាម​ទី​តំបន់​ជនបទ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ក៏ដូចជា​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែរ​ឬ​យ៉ាងណា​។​ ​តើ​ការដុត​ចំបើង​មាន​ទំហំ​ធំ​ប៉ុន្មាន​? ​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​គឺមាន​ការដុត​ចំបើង​ដ៏​ច្រើន​សម្បើម​ដោយ​កសិករ​នៅ​គ្រានេះ​នៅ​រដ្ឋ​ហារី​យ៉ាណា និង រដ្ឋ​ពុន​ចាប​របស់​ឥណ្ឌា​ក៏ដូចជា​នៅ​ខេត្ត​ពុន​ចាប​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​ ​ទោះយ៉ាងណា ទិន្នន័យ​ផ្កាយរណប​ណា​សា​បង្ហាញ​ពី​កំហាប់​ភ្លើង​យ៉ាងខ្លាំង​នៅ​ខាង​ឥណ្ឌា​និង​ភ្លើងព្រៃ​តិចតួច​ប៉ុណ្ណោះ​នៅ​ខាង​ព្រំដែន​ប៉ា​គី​ស្ថាន​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ការដុត​ដំណាំ​នៅ​ឥណ្ឌា​កំពុង​បំពុល​ខ្យល់អាកាស​នៅ​ប៉ា​គី​ស្ថាន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources