Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

ជែក​គី ចាន់ លុបចោល​ដំណើរ​ទៅ​សម្តែង​នៅ​វៀតណាម​ដោយសារ​ជម្លោះដែនសមុទ្រ​

​ដំណើរ​ទស្សនកិច្ច​របស់​តារាភាពយន្ត​វា​យត​ប់​ហុងកុង​លោក​ជែក​គី ចាន់ នៅ​វៀតណាម​នា​សប្តាហ៍​នេះ​សម្រាប់​ពិធី​សប្បុរសធម៌​មួយ ត្រូវ​បាន​លុបចោល​ក្រោយ​ការផ្ទុះ​កំហឹង​​ពី​សាធារណជន​វៀតណាម​នៅតាម​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​ការអះអាង​ទឹកដី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ​លោក​ចាន​គ្រោង​ទៅ​កាន់​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​១០​វិច្ឆិកា ដើម្បី​គាំទ្រ​អង្គការ​សប្បុរសធម៌​Operation Smile​ដែល​ផ្តល់​ការវះកាត់​មិន​យកប្រាក់​សំរាប់​ក្មេងៗ​ដែល​មាន​បញ្ហា​​ទម្រង់​មុខ​មិន​ធម្មតា​។​តែ​ផែនការ​នេះ​ត្រូវ​លុបចោល ក្រោយ​អ្នកប្រើប្រាស់​ហ្វេ​សប៊ុក​រាប់ពាន់នាក់​នាំគ្នា​បង្ហោះ​សារ​ចូលផេក​របស់​អង្គការ​នេះ ដើម្បី​សម្តែង​មតិ​ប្រឆាំង​និង​កំ​​ហឹង​ដោយសារ​តែជែក​គី ចាន់ គាំទ្រ​ចិន​ប៉េកាំង​និង​គាំទ្រ​អ្វីដែល​ចិន​ហៅថា ខ្សែបន្ទាត់​៩​ត្រេ សំរាប់​អះអាង​អធិបតេយ្យភាព​ធំធេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាន់​លើ​តំបន់​​ដែល​វៀតណាម​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន​ផងដែរ​។​ ​ពួក​អ្នក​ប្រើ​បណ្តាញ​សង្គម​វៀតណាម​ជាច្រើន​នាក់​បាន​ចែករំលែក​ផ្ទាំង​រូបភាព​មួយ ដែល​មាន​រូប​របស់​ជែក​គី​ចាន់​ជាមួយ​សញ្ញា​ខ្វែង​ពណ៌​ក្រហម​ដើម្បី​បង្ហាញ​ពី​ការ​ខឹងសម្បារ​របស់​ពួកគេ​ជាមួយនឹង​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុង​ហាណូយ ដែល​ចូលរួម​សម្តែង​ដោយ​តារា​ហុងកុង​រូបនេះ​។​ ​អ្នកលេង​ហ្វេ​សប៊ុក​ឈ្មោះ ឡេ ម៉ៃ និយាយថា ​ខ្ញុំ​ពេញចិត្ត​ចំពោះ​អ្វី​ដែល OSV បាន​ធ្វើ​ហើយ​ខ្ញុំ​ចង់ឱ្យ​អង្គការ​នេះ​បន្ត​អភិវឌ្ឍ​ប៉ុន្តែ​ខ្ញុំ​ជំទាស់​នឹង​បុរស​ម្នាក់ ដែល​គាំទ្រ​ខ្សែបន្ទាត់​៩​ត្រេ​និង​បោះបង់ចោល​កូនស្រី​របស់​គាត់​។ គាត់​មិន​អាច​ធ្វើជា​ឯកអគ្គរដ្ឋទូត​របស់ OSV បានទេ​ ​។​ ​អ្នកលេង​អ៊ី​ន​ធឺ​ណេត​ម្នាក់ទៀត​ឈ្មោះ មី​ខា​អ៊ែល ម៉ៃ ខូ​យ និយាយថា ​យុទ្ធនាការ​របស់ OSV គឺ​មាន​អត្ថន័យ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ម្នាក់នេះ​ថោកទាប​ខ្លាំងណាស់​ ​។​ ​នៅ​រសៀល​ថ្ងៃ​សុក្រ​OSV​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​សោកស្តាយ​ណាស់​…Operation Smile នឹង​មិន​រៀបចំ​ធ្វើ​សកម្មភាព​ណាមួយ​ដោយ​មាន​វត្តមាន​ចាន់​នៅ​​វៀតណាម​ទេ​»​។​ ​សូមបញ្ជាក់​ថា វៀតណាម​ជា​អ្នក​រិះគន់​ឡូឡា​ខ្លាំងជាងគេ​ជុំវិញ​ការអះអាង​កម្មសិទ្ធិ​ត្រួតគ្នា​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ក្រៅ​ពី​វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ ហ្វីលីពីន​​និង​កោះ​តៃវ៉ាន់ ក៏​អះអាង​ជាន់គ្នា​ជាមួយ​ចិន​ផង​ដែរ​ចំពោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ​ក្រសួងការបរទេ​សវៀ​ត​ណា​ម កាលពី​ថ្ងៃ​៧​វិច្ឆិកា បាន​ធ្វើ​ការអះអាង​អធិបតេយ្យភាព​ជា​ថ្មី​លើ​សមុទ្រ​ជម្លោះ​នេះ ដោយ​យោង​ដល់​មូលដ្ឋាន​ច្បាប់​និង​ភស្តុតាង​ដើម្បី​បញ្ជាក់​ថា​វា​​ជា​របស់​វៀតណាម​។​ ​កន្លងមក ចាន់ ក៏​ត្រូវបាន​ចោទប្រកាន់​ថា កាន់ជើង​ចិន​ប៉េកាំង [ ]

Related news

Latest News
Hashtags:   

ជែក​គី

 | 

លុបចោល​ដំណើរ​ទៅ​សម្តែង​នៅ​វៀតណាម​ដោយសារ​ជម្លោះដែនសមុទ្រ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources