Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលកូរ៉េ ស្រាវជ្រាវរួមគ្នា ដើម្បីអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនៅកម្ពុជា

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈដោយមានការគាំទ្រពីធនាគារកណ្តាលកូរ៉េ ដល់ធនាគារ ជាតិនៃកម្ពុជា បានធ្វើការស្រាវជ្រាវរួមគ្នាលើប្រធានបទស្តីពី ការអភិវឌ្ឍទីផ្សារអន្តរ ធនាគារនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់កំណើននៃការអភិវឌ្ឍទីផ្សារអន្តរធនាគារក្នុងស្រុកនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ។ ថ្លែងក្នុងពិធីបិទវគ្គសិក្ខាសាលា ស្តីពី «ភាពជាដៃគូផ្តល់ចំណេះដឹង» ២០១៩ រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េសម្រាប់ការស្រាវជ្រាវរួម គ្នាលើប្រធាន បទស្តីពី ការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ទី៨ វិច្ឆិកា លោកស្រីនាវ ច័ន្ទថាណា មានប្រសាសន៍ថា កម្មវិធីនេះគឺជាជំហានសំខាន់ ដើម្បី អភិវឌ្ឍន៍ ទីផ្សារអន្តរធនាគារនៅកម្ពុជា ដែលជាតួនាទីសំខាន់ក្នុងការអនុវត្តគោល នយោបាយរូបិយវត្ថុ តាមរយៈបណ្តាញបញ្ជូនអត្រាការប្រាក់ NBC និងBOK ដែលបាន សហការអស់រយៈពេលជាច្រើនឆ្នាំ លើកម្មវិធីស្រាវជ្រាវរួមគ្នា។ នេះគឺជាកិច្ចសហការ លើកទី ៤ រវាងធនាគារកណ្តាលរបស់យើងបន្ទាប់ពីទទួលបានលទ្ធផលជាផ្លែផ្កាចំនួន បីលើការធ្វើគំរូសម្រាប់ការវិភាគម៉ាក្រូសេដ្ឋកិច្ចនិងការព្យាករអតិផរណា។ ការវិភាគ ជាក់ ស្តែងស្តីពីទំនាក់ទំនងរវាងអត្រាប្តូរប្រាក់អតិផរណានិង ទំនាក់ទំនង ម៉ាក្រូ-ហិរញ្ញវត្ថុ។ លោកស្រីបន្តថាឆ្នាំនេះប្រធានបទដែលបានស្នើឡើងរបស់ BOK-KPP ផ្តោតលើការ លើកកម្ពស់កំណើននៃការអភិវឌ្ឍទីផ្សារអន្តរធនាគារក្នុងស្រុកនៅកម្ពុជានិងធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព។ ចំណែលោកកេ ស៊ុនចាង( Kee Sun Jang) អគ្គនាយករង ធនាគារកណ្តាលកូរ៉េ [ ]

Related news

Latest News
Hashtags:   

ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលកូរ៉េ

 | 

ស្រាវជ្រាវរួមគ្នា

 | 

ដើម្បីអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនៅកម្ពុជា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources