Saturday 16 November 2019
Home      All news      Contact us      English
postnews - 8 days ago

ឃើញតែងខ្លួនទំនង នឹកស្មានមិនដល់! ស្ត្រីម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣៥នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ត្រង់ចំណុចហាងលក់ទូរស័ព្ទ ស្ថិតភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ នី រីណា ភេទស្រី អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ទុំ រាទី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូនសិច ពណ៌ទឹកមាសលាយស។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

Related news

Latest News
Hashtags:   

ឃើញតែងខ្លួនទំនង

 | 

នឹកស្មានមិនដល់

 | 

ស្ត្រីម្នាក់

 | 

ពាក់ព័ន្ធករណីលួចទូរស័ព្ទ

 | 

ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources