Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

​”​កីឡា​ទោះ​ចាញ់​ឬ​ឈ្នះ​ជា​រឿង​ធម្មតា​យើង​ប្រកួត​ដើម្បី​ចូលរួម​ថែរក្សា​ប្រព​ណី​វប្បធម៌​ជាតិ​”

ដោយ​៖​រ៉ា​ម៉ន​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​និង​លោកប៉ា​សុជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៨​វិច្ឆិកា​ឆ្នាំ​២០១៩​បានធ្វើ​ពី​ធី​បួងសួង​សុំ​សេចក្ដីសុខ​ដល់​ក្រុម​កីឡាករ​កីឡា​ការ​នី​ពលរដ្ឋ​ដែល​មកលេង​កម្សាន្ត​ក្នុង​ពី​ធី​បុណ្យអុំទូក​រយៈពេល​៤​ថ្ងៃ​៣​យប់​នៅ​រាជធានី​ភ្នំពេញ​ដោយ​សុខសន្តិភាព​សុវត្ថិភាព​។​ ​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​កីឡាការិនី​ចំណុះ​ទូក​ថ្នាក់​រាជធានី​ភ្នំពេញ​នៅ​បរិវេណ​រមណីយ៍ដ្ឋាន​វ​ត្ត​ភ្នំ​ដែល​បងប្អូន​នឹងត្រូវ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី​១០.១១.១២​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​នៅមុខ​ព្រះបរមរាជវាំង​។​ពិធី​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួប​សំណេះសំណាល​និង​ផ្តល់​អំណោយ​ដល់​ចំណុះ​ទូក​ថ្នាក់​រាជធានី​ភ្នំពេញ​ជាង​៥០​ទូក​មុន​បុណ្យអុំទូក​មកដល់​។​ ​លោក​ហែម​ស៊ីណា​រ៉េត​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​រាជធានី​ភ្នំពេញ​មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន​៥៥​ទូក​មាន​ចំណុះ​ទូក​ចំនួន​៣.៧១៦​នាក់​មាន​កីឡា​បំរុង​ចំនួន​៦១០​នាក់​។​ក្នុង​ពិធី​នោះ លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​៖ លើកទឹកចិត្ត​ដល់​បងប្អូន​កីឡាករ​កីឡា​ការ​នី​ដែលជា​ចំណុះ​ទូក​អុំទូក​ចែវ​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​អស់កំលាំង​កាយ​ចិត្ត​រួម​សាមគ្គី​គ្នា​ដើម្បី​ដណ្តើម យកជ័យ​ជំ​នេះ​និង​នាំ​កិត្តិយស​ជូន​វត្ត​ជូន​សង្កាត់ ខណ្ឌ​និង​ជូន​រាជធានី​ភ្នំពេញ​។​ ​លោក​អភិបាល​បន្តថា​៖​ចិត្តជា​កីឡា​ទោះ​ចាញ់​ឬ​ឈ្នះ​ជា​រឿង​ធម្មតា​យើង​ប្រកួត​ដើម្បី​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​ទំនៀម​ទំលាប់​ជាតិ​នឹង​ដើម្បី​សុខភាព​។​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​,​ពិធី​អកអំបុក​សាមគ្គី​ដើម្បី​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ជា​ចំបង​លើ​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​កំរិត​ខ្ពស់បំផុត​។​ ​ជាពិសេស​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​ក៏ដូចជា​មានបំណង​បំផ្លាញ​សន្តិភាព​និង​ក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​ដែល​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ​សមរង្សី​។​ដូច្នេះ​ទេ​សូម​បងប្អូន​ដើរ​ឱ្យ​ឆ្ងាយ​កុំទៅ​ចូលរួម​ទទួល​សជន​ក្បត់ជាតិ​សមរង្សី​បើ​ចូលរួម​បងប្អូន​មានទោស​។​ជាងនេះទៅទៀត​សូម​បងប្អូន​ការពារ​ខ្លួន​ឱ្យ​បានល្អ​ពិសេស​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​អេ​ដ​ស៏​ស្របពេល​ន​អត្រា​នៃ​ជម្ងឺ​អេ​ដ​ស៏​ហាក់​មានការ​កើនឡើង​បន្តិច​នៅ​ឆ្នាំនេះ​៕S/​

Related news

Latest News
Hashtags:   

​”​កីឡា​ទោះ​ចាញ់​ឬ​ឈ្នះ​ជា​រឿង​ធម្មតា​យើង​ប្រកួត​ដើម្បី​ចូលរួម​ថែរក្សា​ប្រព​ណី​វប្បធម៌​ជាតិ​”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources