Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជនជាតិ​ចិន​១១​នាក់​ដែល​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១១​នាក់ ត្រូវបាន​កម្លាំង​នគរ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​។​ចុះ​អនុវត្តន៍​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជា​ជន​ជាតិចិន​ដូចគ្នា​ជំរិត​ទារប្រាក់​និង​រំដោះ​បាន​ជនរងគ្រោះ​បាន​ម្នាក់​។​ក្នុង​ប្រតិ​ត្តិ​ការ​ខាងលើ​បាន​អនុវត្តន៍​ឡើង​នៅផ្ទះ​ល្វែង​ក្នុង​បុរី​ព្រី​ន​ថោ​ន​ភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រោយពី​ទទួលបាន​បណ្តឹង​ពី​សាច់ញាតិ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ជុំវិញ​ករណី​ចាប់ជំរិត​ទារប្រាក់​ខាងលើ​ស្ថានទូត​ចិន​ស្នើ​សុំឱ្យ​ក្រសួងមហាផ្ទៃ​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ទើប​នៅ​រសៀល​ថ្ងៃនេះ​។​កម្លាំង​នគរបាល​ជំនាញ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ឈានដល់​ចុះបង្ក្រាប​ឃាត់ខ្លួន​ប​ជនសង្ស័យ​ជា​ជន​ជាតិចិន​១១​នាក់​។​ រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​កំពុងស្ថិត​ក្នុង​សភាព​របួស​រាងកាយ​ដែល​ក្រុម​ជនសង្ស័យ​ចាប់​បង្ខាំង​វាយ​ធ្វើបាប​។​ក្រោយពី​បង្ក្រាប​ចាប់ខ្លួនបាន​ជនសង្ស័យ​ទាំង​១១​នាក់​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន សមត្ថកិច្ច​នាំទៅ​បន្ត​នីតិវិធី នៅ​ក្រសួងមហាផ្ទៃ ៕S/​

Related news

Latest News
Hashtags:   

សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជនជាតិ​ចិន​១១​នាក់​ដែល​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources