Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

មជ្ឈមណ្ឌល​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បើក​ដំណើរការ​ជា​ផ្លូវការ​

ដោយៈ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​មជ្ឈមណ្ឌល​ម​ហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​បើក​ដំណើរការ​ជា​ផ្លូវការ ។ ព្រម​ពេល​ជាមួយគ្នានេះ កម្មវិធី​APP​ផ្សព្វផ្សាយ​ជា​សំឡេង​នៃ​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​ក៏​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ ។​ ​លោក​លី​ស៊ី​(LiXi)​សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ​។​លោក​និង​លោក​ស៊ិន ហៃ​សុង​(Shen Haixiong) អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន​និង​ជា​អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​បើក​ស្លាក​នៃ​មជ្ឈមណ្ឌល​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​កម្មវិធី​ផ្សព្វផ្សាយ​ជា​សំឡេង​នៃ​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​ជាមួយគ្នា ។​ ​ ​ថ្លែង​ក្នុង​សុន្ទរកថា លោក​Shen Haixiong បាន​បញ្ជាក់ថា យើងខ្ញុំ​នឹង​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​នូវ​ស្មារតី​ដ៏​សំខាន់ៗ​របស់លោក​ស៊ី​ជីន​ភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន​អំពី​គោលនយោបាយ “​ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​” និង​ជំរុញ​ការបង្រួបបង្រួម​មាតុប្រទេស ធ្វើការ​ផ្សព្វផ្សាយ​ពីបទ​ពិសោធន៍​ល្អៗ​អំពី​គោលនយោបាយ “​ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​” ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នឹង​ការកសាង​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កា​ថែម​មួយកម្រិត​ទៀត ។​ ​ ​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​បង្កើតឡើង​នៅ​ខែកញ្ញា ឆ្នាំ​២០១៩ ដោយបាន​បង្កើត​នូវ​វេទិកា​ផលិត​និង​ផ្សព្វផ្សាយ​កម្មវិធី​នៃ​សំឡេង​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ តាមរយៈ​រូបភាព​ជាច្រើន ដូចជា​វិទ្យុ ទូរទស្សន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ជាដើម ។​ ​ ​ចាប់តាំងពី​ការចាប់ផ្តើម​ផ្សាយ​សំឡេង​នៃ​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​ក្នុង​រយៈពេល​ជាង ២ ខែ​កន្លងទៅនេះ មជ្ឈមណ្ឌល​នេះ​បានធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​ជា​ភាសា​ចិន​កា​តាំង​ដោយ​ជោគជ័យ​នូវ​ពិធី​អបអរសាទរ​ខួប​គម្រប់ ៧០ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រឹត្តិការណ៍​ប្រកួត​កីឡា​យោធា​ពិភពលោក​ក្រុង​Wuhan និង​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២​ជាដើម ហើយ​ទទួលបាន​ការកោតសរសើ​រ​ជាទូទៅ ។ ជឿជាក់ថា APP​សំឡេង​នៃ​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​ច្បាស់​ជា​នឹង​អាច​ទទួលបាន​ការគាំទ្រ​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​ជាមិនខាន ៕សរន

Related news

Latest News
Hashtags:   

មជ្ឈមណ្ឌល​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​ទុង​

 | 

​ហុងកុង​

 | 

​ម៉ា​កាវ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បើក​ដំណើរការ​ជា​ផ្លូវការ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources