Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នាំ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ស្រុក​កោះសូទិន​ឥត​បង់ប្រាក់​

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​ខៀវ​កា​ញា​រឹទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បាន​ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះទៅ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឃុំ​/​ស្រុក​កោះសូទិន ដោយ​ឥត​បង់ប្រាក់​កាលពី​ព្រឹក​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ លោក​ជា​ក្រូច​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​ដែល​បាន​ចូលរួម​កម្មវិធី​មនុស្សធម៌​នោះដែរ​បានឱ្យដឹងថា ក្រុមគ្រូពេទ្យ​ដែល​បាន​ចូលរួម​ជួយ​ព្យាបាល​ជំងឺ​នៅ​បរិវេណ​សាលាបឋមសិក្សា​កណ្តាល​កោះ​ត្បូង ឃុំ​កោះសូទិន​គឺមាន​ចំនួន​សរុប​២៩​នាក់​។​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ក្នុង​សកម្មភាព​ព្យាបាល​ជំងឺ​មិន​យក​សេវា​ដែល​បានចាប់ផ្តើម​ពី​ម៉ោងជាង​៨​ព្រឹក​ដល់​ម៉ោង​១១​និង​៣០​នាទី​គឺ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​បាន​ចំនួន​សរុប​ចំនួន ៣៣០ នាក់ មាន​ស្ត្រី​ចំនួន ២១៥​នាក់​។ លោក​វេជ្ជបណ្ឌិត​សៅ​សំបូរ​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ស្រុក​កោះសូទិន​បានឱ្យដឹងថា​យុទ្ធ​ការចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​នេះ​គឺជា​ការបង្កើតឡើង​រប​ស់លោក​ខៀវ​កា​ញា​រឹទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម​។​ដោយបាន​ចាប់ផ្តើម​កាល​ពី​ខែមីនា ឆ្នាំ​២០១៩​។​ ​លោក​វេជ្ជបណ្ឌិត​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​បាន​ឲ្យ​ដឹង​ទៀតថា​មកដល់ពេលនេះ​យើង​ចុះ​ព្យាបាល​អ្នកជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ប្រាំ ឃុំ គឺ​ឃុំ​កោះសូទិន​កំពុង​ព្យាបាល​នេះ​ឃុំ​ពង្រ​ឃុំ​មហាលាភ​ឃុំ​មហាខ្ញូង និង​ឃុំ​ល្វេ​រ សរុប​បាន​ចំនួន​ជាង ៣.០០០ នាក់ ទូទាំង​ស្រុក​កោះសូទិន​។​ លោក​សំបូរ​បាន​បន្ថែមថា​ក្នុងនោះ​ប្រភេទ​ជំងឺ​របស់​ប្រជាពលរដ្ឋ​បាន​មកជួប​ព្យាបាល​ជាមួយ​គ្រូ​ពេ​ទ្យើ​ង​មាន​ជា​ប្រភេទ​ជំងឺ​ភ្នែក​ជំងឺ​លើស​សម្ពាធ​ឈាម​ជំងឺ​សន្លាក់​ជំងឺ​ក្រពះ​ពោះវៀន​ជំងឺ​រលាក​ប្លោកនោម​ជំងឺ​រលាក​ផ្លូវដង្ហើម​ជំងឺ​ហេវ​ហត់​អស់កម្លាំង​ជាដើម​…​។​យុទ្ធនាការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥត​បង់ប្រាក់​ជូន​ប្រជាពលរដ្ឋ​វិលជុំ​នេះ គឺ​បង្កើតឡើង​តែ​ក្នុង​រង្វង់​ឃុំ​ទាំង​ប្រាំបី របស់​ស្រុក​កោះសូទិន​ប៉ុណ្ណោះ​៕S/​

Related news

Latest News
Hashtags:   

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នាំ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ស្រុក​កោះសូទិន​ឥត​បង់ប្រាក់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources