Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ការប្រណាំង​ទូក​សាក​ល្បង​សម​កម្លាំង​មុននឹង​ឈានទៅ​ប្រកួត​ថ្នាក់ជាតិ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ទូក​អុំ និង​ទូក​ចែវ របស់​រាជធានី​ភ្នំពេញ​ចំនួន​៥៥​ទូក​បានមក​ជួបជុំគ្នា​នៅតាម​ដង​ទន្លេសាប មុខ​វត្ត​ឧណ្ណាឡោម នា​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ដំណើការ​អុំ​ប្រណាំង​សាកល្បង​សម​កម្លាំង​កំរិត​រាជធានី​ភ្នំពេញ មុននឹង​ឈានទៅ​ប្រកួត​ថ្នាក់​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១០ ទី​១១ និង​ថ្ងៃទី​១២ វិច្ឆិកា នៅមុខ​ព្រះ​បរម​រា​វាំង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ជា​ប្រពៃណី​។​ ​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​និង​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​បានរៀបចំ​ការប្រណាំង​ទូក​សាកល្បង​បែបនេះ​ជា​រៀងរាល់ឆ្នាំ​នៅមុន​ពិធីបុណ្យ​អុំទូក​មកដល់​ដើម្បី​ដកស្រង់​បទពិសោធ​ន៏ និង​ស្ទាប់ស្ទង់​កំលាំង​ចំណុះ​ទូក​ក្រោយពី​បានធ្វើការ​ហ្វឹកហាត់​ជាច្រើន​ថ្ងៃ​រួច មក​។​ ​គួ​បញ្ជាក់ថា ទូក​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ចូលរួម​ប្រណាំង​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​៥៥​ទូក មកពី​តាម​បណ្តា​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ ទូក​អុំ​បុរស ៣៨​ទូក​, ទូក​ចែវ ៤​ទូក​, ទូក​ខ្នាត​អន្តរជាតិ ១៣​ទូក (​នារី ២​ទូក​) ។​ ​លោក ឃួ​ង ស្រេង មានប្រសាសន៍​ក្រើនរំលឹក​ដល់​ចំណុះ​ទូក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ទៅ​វិន័យ​នៃ​ការប្រកួត​, មាន​សាមគ្គី​គ្នា​ល្អ និង​ត្រូវខិតខំ​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព និង​បទពិសោធន៍ ដើម្បី​ដណ្តើម​ជ័យជំនះ ជ័យលាភី [ ]

Related news

Latest News
Hashtags:   

រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ការប្រណាំង​ទូក​សាក​ល្បង​សម​កម្លាំង​មុននឹង​ឈានទៅ​ប្រកួត​ថ្នាក់ជាតិ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources