Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ប្រកាស​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​កិ្លប​បាល់ទាត់​ManchesterCity

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ​និង​ក្រុមបាល់ទាត់​Manchester City​បានប្រកាស​រួមគ្នា​ជា​ផ្លូវការ​នូវ​កិច្ចសហការ​ជា​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​រួមគ្នា​តែមួយ​។​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប NOROMALL​កាលពី​រសៀល​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩​។​ ​ លោក​លាង​ពៅ​(​ភី​ត​ធើរ​)​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​ដែលជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ បាន​ថ្លែង​ក្នុង​ពិធី​យ៉ាង​ដូច្នេះ​ថា​៖ « កិច្ចសហការ​ជា​ដៃគូ ពាណិជ្ជកម្ម​ជាមួយ​ក្រុមបាល់ទាត់ ManchesterCity​ដែលជា​ក្រុមបាល់ទាត់​កំពូល​ប្រចាំ​ចក្រភព​អង់គ្លេស​ថ្ងៃនេះ​។គឺជា​សមិទ្ធផល​នៃ​ភាពជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​WURKZ​របស់​យើង​បន្ថែម​ទៅលើ​ភាពជោគជ័យ​ដែល​ក្រុមហ៊ុន ដណ្តើមបាន​នូវ​ចំណែក​ទីផ្សារ​មួយ​យ៉ាងច្រើន ដូច​ការរំពឹងទុក​ស​ម្រា​ប់​ឆ្នាំ ២០១៩ នេះ​»​។ លោក​បាន​បន្តថា​កិច្ចសហការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដ៏​មាន​សារៈប្រយោជន៍​រួមមួយ​ក្នុងការ​លើកកម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ជាពិសេស​សម្រាប់​កុមារ​ក្រោម​អាយុ​១៦​ឆ្នាំ​នៅតាម​សហគមន៍​តែម្តង​គឺ​តាមរយៈ​វគ្គ​បង្ហាត់បង្ហាញ​ខ្លី​ផ្ទាល់​ពី​គ្រូបង្វឹក​ផ្ទាល់​ក្រុម Manchester City នៅពេល​ខាងមុខនេះ​។ ​លោក​បានបញ្ជាក់​បន្ថែម​ថា យើង​ក៏​កំពុងតែ​ពិចារណា​ទៅលើ​រង្វាន់​បន្ថែម​សម្រាប់​អ្នក​និយម​ពិសា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ផងដែរ​គឺ​ឱកាស​ឈ្នះ​បាន​រង្វាន់​ទៅ​ទស្សនកិច្ច​ចក្រភព​អង់គ្លេស​និង​ទស្សនា​ផ្ទាល់​ការប្រកួត​បាល់ទាត់​រប​ស់​ក្រុម Manchester City ក្នុង​ពានរង្វាន់ English Premiere League ប្រចាំឆ្នាំ​។ ​ លោក​អគ្គនាយក​ក៏បាន​ណែ​នាំឱ្យ​ស្គាល់​ផងដែរ​នូវ​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​ទាំង​៤​នាក់​ដំបូង​គេ​បង្អស់​របស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ផងដែរ គឺ​កីឡាករ​ខ្សែរ​ប្រយុទ្ធ​ក្រុម Manchester City គឺ​លោក Gabriel Jesus, លោក​RaheemSterling​និង​កីឡាករ​ខ្សែរ​បំរើ​ប្រយុទ្ធ​លោក​RiyadMahrez​រួមជាមួយ​នឹង​កីឡា​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​មួយរូប​គឺ​លោក ធា​រី ចន្ថា​ប៊ី​ន​។ ​ចំណែកឯ​អ្នកតំណាង​ពី​ក្រុមបាល់ទាត់ Manchester City គឺ​លោក [ ]

Related news

Latest News
Hashtags:   

​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ប្រកាស​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​កិ្លប​បាល់ទាត់​ManchesterCity

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources