Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

​មេទ័ព​ជើងគោកៈ កងទ័ព ត្រូវ​ទប់ស្កាត់​អ្នកនយោបាយ ជ្រុលនិយម ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​

មេបញ្ជាការ​កងទ័ពជើងគោក បិទ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត នៅ​ភ្នំ​វាល​ចាប​ ​ដោយៈ មុនី​រ័ត្ន ​ភ្នំពេញៈ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង ទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ពី ជំហរ​រាជ រដ្ឋាភិបាល​កម្ពុជា ក្នុង​ការពារ​ទប់ស្កាត់​ឱ្យបាន​ដាច់ខាត រាល់​បក្ខពួក​អ្នក​ន​យោ បាយ​ជ្រុលនិយម ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ចង់​ឡើង កាន់អំណាច គ្មាន​ការបោះឆ្នោត​ចង់​បំផ្លាញ​សុខសន្តិភាព​នៅ​កម្ពុជា​។ កងទ័ព​ត្រូវ​រួមគ្នា​ទប់ស្កាត់​ឱ្យបាន​រាល់​បំណង​ទាំងឡាយណា បំផ្លាញ​សុខសន្តិភាព នៅ​កម្ពុជា​។​ ​ការបញ្ជាក់​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក បានធ្វើ​ឡើង នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន ក្នុង​លំ​ហាត់​បាញ់​គ្រាប់​ពិត យុទ្ធវិធី​វរ​សេនា​តូច​ថ្មើរជើង លេខ​៥១៤ ដែល​សហការ​ជាមួយ​ទ័ព​ជំនាញ នៅ​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ បានរៀបចំ​ធ្វើ​នៅ​ទីលាន បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប ខេត្តបាត់ដំបង ដែលមាន​កម្លាំង​ចូលរួម ជាង​១.៥០០ នាក់​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ ដល់​ការខិតខំ​ប្រឹងប្រែង​ហាត់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ដែល​ទទួលបាន​លទ្ធផល​ខ្ពស់ ដែល​បង្ហាញ​ពី​កម្រិត​សមត្ថភាព​កងទ័ព កាន់តែ​ប្រសើរ ក្នុង​កិច្ចការ​ជាតិ [ ]

Related news

Latest News
Hashtags:   

​មេទ័ព​ជើងគោកៈ

 | 

កងទ័ព

 | 

ត្រូវ​ទប់ស្កាត់​អ្នកនយោបាយ

 | 

ជ្រុលនិយម

 | 

ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources