Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

​ចាប់​ជនជាតិ​ចិន​ម្នាក់​ក្រោយ​គាស់​ផ្ទះ​ពលរដ្ឋ​យក​អស់ទ្រព្យ​សម្បត្តិ​ជាច្រើន​តាម​បុរី​

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ចិន​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ចាប់ខ្លួន​ក្រោយ​លួច​គាស់​ទ្ទារ​ផ្ទះ​លើកយក​ទូរ​ដែក​ដែលមាន​លុយ​ដុល្លារ​និង​គ្រឿងអលង្ការ​មួយចំនួន​។​ការចាប់ខ្លួន​ជននេះ​នៅក្នុង​បូរី​ប៉េង​ហួត​ផ្ទះ​លេខ​២៥​ផ្លូវ​លេខ​P06​ក្រុម​៤​ភូមិ​៤​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌឫស្សីកែវ​ខណៈ​រូបគេ​បម្រុង​ធ្វើ​សកម្មភាព​នៅទីនេះ កាលពី​យប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​ ​លោក​ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​បាន​បញ្ជាក់ថា ជនជាតិ​ចិន​សង្ស័យ​ឈ្មោះ CHE SHAO DONG អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ CHINAWING បន្ទប់​លេខ​៧០១ ផ្លូវ​១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ (​គ្មាន​សារធាតុ​ញៀន​) ធ្លាប់​ជាប់ពន្ធ​ធានា​គារ​នៅ​ប្រទេស​ចិន​៣​ឆ្នាំ ពីបទ​លួច​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ កៅ ដា​ម៉ៃ​ទី​ម៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​ ​លោក​អធិការ​បានបញ្ជាក់​ទៀតថា​បន្ទាប់ពី​ឃាត់ខ្លួន​ជនជាតិ​ចិន​ដែល​ជាប់​សង្ស័យ​លួច​គាស់​ទ្វារផ្ទះ​ជនរងគ្រោះ​លើកយក​ទូរ​ដែក​ដែលមាន​លុយ​ដុល្លារ​និង​គ្រឿងអលង្ការ​សរុប​ជាង​៨​ម៉ឺន​ដុល្លារ​នេះ​ដើម្បី​សាកសួរ​ទៅតាម​ជំនាញ​ប៉ុន្មាន​ម៉ោង​ក្រោយ​គេ​(​ជនសង្ស័យ​)​បាន​ឆ្លើយ​សារភាពថា​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល ៣​ឆ្នាំ នៅ​ប្រទេស​ចិន ពីបទ​លួច​។​ ​ដោយឡែក ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​សម្ភារ​បាត់បង់​រួមមាន​៖ ទូដែក​១ មាន​លុយ និង​គ្រឿងអលង្ការ​មួយចំនួន​, ប្រាក់​ដុល្លារ ចំនួន ៤​ម៉ឺន​ដុល្លារ​, សរុប​ជាង ៨​ម៉ឺន​ដុល្លារ​, ប្រាក់រៀល ២​លាន​រៀល ប៉ុន្តែ​ជាក់ស្ដែង​ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​ចិន​នេះ​សមត្ថកិច្ច​បាន​រកឃើញ​សម្ភារ​មួយចំនួន ដែល​ពាក់ព័ន្ធ​សកម្មភាព​ចោរកម្ម ដូចជា​៖ ឧ​បក​ណ៍​ផ្សា​ដែក​១ (​ប៉ុស្តិ៍​ផ្សារ​), ញញួ​១, ព្រ​លៀក​១, ស្រោម​ដែ​១​គូរ​, [ ]

Related news

Latest News
Hashtags:   

​ចាប់​ជនជាតិ​ចិន​ម្នាក់​ក្រោយ​គាស់​ផ្ទះ​ពលរដ្ឋ​យក​អស់ទ្រព្យ​សម្បត្តិ​ជាច្រើន​តាម​បុរី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources