Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 8 days ago

​TV5 លើក​លោក សន ពិសិដ្ឋ ប៉ះគ្នា​នឹង​តារា​ស្រី​ល្បី​ប្រចាំ​ប៉ុស្តិ៍​ក្នុង​រឿង​ភាគ​ថ្មី​

ដោយ បូ​រិ​ន​/​ភ្នំពេញ​៖ ស្ថានីយទូរទស្សន៍​លេខ​៥​បានសម្រេច​លើក​តារា​ប្រុស​រូប​សង្ហា​រលោក សន​ពិសិដ្ឋ ដែល​កំពុងតែ​ប្រជាប្រិយភាព​ឡើង​នោះ​ឱ្យ​ប៉ះគ្នា​នឹង​តារា​ស្រី​ល្បី​ប្រចាំ​ប៉ុស្តិ៍​នេះ​គឺ​កញ្ញា​ព្រះកាយ​ច័ន្ទ​ក្នុង​រឿង​ភាគ​ថ្មី​“​សម្បថ​ដងស្ទឹង​”​។​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ទូរទស្សន៍​លេខ​៥​បានរៀបចំ​ក្រុង​ពាលី​ត្រៀម​ថត​រឿង​ភាគ​ថ្មី​“​សម្បថ​ដងស្ទឹង​”​ដោយមាន​វ​មាន​តារា​សម្តែង​ល្បីៗ​ជា​ច្រន​ដួង​ខណៈ​ទូរទស្សន៍​នេះ​បានប្រកាស​តួឯក​ទាំងពីរ​គឺ​លោក សន ពិសិដ្ឋ និង​កញ្ញា ព្រះ កាយ​ច័ន្ទ សម្រាប់​រឿងនេះ​។​ ​លោក​សន​ពិសិដ្ឋ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា​សម្រាប់​ឆ្នាំនេះ​លោក​ពិតជា​សប្បាយ​និង​ត្រេកអរ​ជាខ្លាំង​ដែល​រាសី​ឆ្នាំ​ឡើង​ទទួលបាន​ការថត​រឿង​ជា​បន្តបន្ទាប់​។​បន្ទាប់ពី​រឿង​ថ្មី​របស់​ទូរទស្សន៍​លេខ​៥​នេះ​លោក​ក៏មាន​ស្នាដៃ​ភាពយន្ត​ចំនួន​ពីរ​ទៀត​ដែល​ខាង​ផលិតកម្ម​ដ៏​ទៀត​មិនទាន់​បញ្ចេញ​នៅឡើយ​។​ ​ខណៈ​ជា​ខ្សែភាពយន្ត​ដុំ​ត្រៀម​ចាក់​បញ្ចាំង​ក្នុងស្រុក​ខ្មែរ​និង​ចេញទៅ​ក្រៅប្រទេស​។​សម្រាប់​រឿង​ភាគ​ថ្មី​នេះ​ជា​រឿង​ទី​៤​របស់លោក​នៅលើ​កញ្ចក់​ទូរទស្សន៍​លេខ​៥​ខណៈ​សម្រាប់​ថត​រឿង​ឱ្យ​ទូរទស្សន៍​លេខ​៥​នេះ​លោក​មាន​ស្នាដៃ​ចំនួន​បួន​ហើយ​។​ចំណែក​រឿង​ភាគ​ថ្មី​“​សម្បថ​ដងស្ទឹង​”​នេះ​ទទួលបាន​តំណែង​តួឯក​ជា​លើក​ទី​២ បន្ទាប់ពី​រឿង “​ចៅ​សុង​ចៅ​ខ្ស័​ង​”​។ ​តួឯក​ប្រុស​រូបនេះ​បាន​បញ្ជាក់ថា​រឿងនេះ​លោក​លេង​ជា​តូ​ប្រុស​ឈ្មោះ​លាភ​ដែលជា​កំលោះ​រូប​សង្ហារ​មាន​ភាព​មាំមួន​ក្លាហាន​និង​មាន​ស្នេហា​ស្មោះស្ម័គ្រ​ជាមួយនឹង​តួ​ស្រី​។​នៅពេល​ឪពុក​របស់​តួ​ប្រុស​ចែក​ឋាន​ទៅ​លាភ​ក៏​បានមក​ស្នាក់អាស្រ័យ​ជាមួយនឹង​“​អ៊ំ​ឈុំ​”​មើលថែ​ដីស្រែ​ចំនួន​៥​ហិកតា​ដែលជា​មរតក​របស់​លា​ភ​។​សាច់រឿង​នេះ​ជា​ប្រភេទ​រឿ​ស្នេហា​កំសត់​ដែល​ជួប​ឧបសគ្គ​ជាច្រើន​ហើយ​ជាពិសេស​ឪពុក​តួ​ដែល​មេឃុំ​តាម​បំបែក​តូ​ប្រុស​មិនឱ្យ​បាន​គ្នា​នឹង​តួ​ស្រី​មើលទៅ​វេទនាណាស់​។ ​ជា​តារា​ប្រុស​មាឌធំ​សាច់ដុំ​ពេញ​ណែន​លោក​សន​ពិសិដ្ឋ​បាន​ប្រាប់ថា​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់​តាំង​ឆ្នាំ​២០១៦​ដោយ​ផ្តើម​ជា​អ្នក​សម្តែង​ឈរ​អម​គេ​ឬ​ឈរ​អម​តួឯក​ហើយ​ពេលនោះ​តម្លៃ​ខ្លួន​ថត​លើកដំបូង​ពេញ​មួយថ្ងៃ​បាន​ត្រឹម​៣០​ដុល្លារ​តែ​ពេល​ដល់ដៃ​សល់​បានតែ​២០​ដុល្លារ​។​លោក​ជា​អ្នក​ខេត្តកំពង់ស្ពឺ​ដោយ​ឡើង​តស៊ូ​រៀន​និង​ខំ​ការងារ​ច្រើន​មុខ​នៅ​ភ្នំពេញ​មុនពេល​ប្រឡូក​ចូល​សិល្បៈ​ជាមួយ​ការលំបាក​ច្រើន​គួរសម​សម្រាប់​លោក​ទម្រាំ​បាន​លេចមុខ​ក្លាយជា​តារា​ល្បី​ដល់​សព្វថ្ងៃនេះ​។ ​ការសម្រេចចិត្ត​ចូល​លេង​ជា​អ្នក​សម្តែង​នៅពេលនោះ ដោយសារតែ​លោក​មាន​បញ្ហា​ជីវភាព​ខ្វះខាត ហើយ​ឃើញ​មានឱកាស​ក៏​ឆ្លៀត​ទទួលបាន​កំ​រ៉ៃ​ក៏​សម្រេច​ចូល​ថត​សម្តែង​ហើយក៏​ចាប់ផ្តើម​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ពេញលេញ​តែម្តង​។​ ​ចំណែក​តួឯក​ស្រី​កញ្ញា ព្រះ កាយ​ច័ន្ទ វិញ​បាន​និយាយ​ដែរ​ថា រឿងនេះ​មាន​ឈុត​ស្នេហា​ជាច្រើន ដែល​ត្រូវ​លេង​ប៉ះគ្នា ជាពិសេស​ឈុត​ឆាក​ផ្អែមល្ហែម​អោបថើប​នឹង​តួ​ប្រុស​លោក សន ពិសិដ្ឋ មាន​ច្រើន​តែម្តង​ដែល​នឹង​ធ្វើឱ្យ​រឿង​ស្នេហា​ដ៏​កំសត់​មួយ​ល្អមើល​សម្រាប់​ទស្សនិកជន​។​ តួឯក​របស់​នាង​ក្នុង​រឿងនេះ​មានឈ្មោះ​“​នួន​”​ដើរតួរ​ជានា​រី​ក្រមុំ​រូប​ស្រស់​មាន​សេចក្តីស្រលាញ់​និង​ភាព​ស្មោះស្ម័គ្រ​ជាមួយ​តួ​ប្រុស​ធ្វើឱ្យ​នាង​សម្រេចចិត្ត​និយាយ​ពាក្យសម្បថ​ថា​នឹង​រក្សា​សេចក្តីស្រលាញ់​ជាមួយ​លាភ​រហូតដល់​ថ្ងៃ​ស្លាប់​។ ប៉ុន្តែ​ក្នុង​សាច់រឿង​តួ​ស្រី​បែរជា​មិនដឹង​ខ្លួន​ថា​ខ្លួន​ជា​អ្នក​ខុស​នឹង​ពាក្យសម្បថ​៕S/ ​

Related news

Latest News
Hashtags:   

លើក​លោក

 | 

ពិសិដ្ឋ

 | 

ប៉ះគ្នា​នឹង​តារា​ស្រី​ល្បី​ប្រចាំ​ប៉ុស្តិ៍​ក្នុង​រឿង​ភាគ​ថ្មី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources