Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ឡូយម្ល៉េះ!ប្រុសស្រី២នាក់បើករថយន្តឡិចស៊ីស បុកក្បាលថ្មពុះចែកទ្រូងផ្លូវ បាក់ ពេលអ្នកសារព័ត៌មានចុះទៅថត សួរថា ចង់បានលុយប៉ុន្មាន?

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតសង្ស័យស្រវឹងស្រា បានបើករថយន្ត lexus RX330 មួយគ្រឿងជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា១០០ម៉ែត្រ ទើបទៅមុខលែងរួច ខណៈក្រុមអ្នកព័ត៌មានជាច្រើនចុះទៅដល់កន្លែងកើតហេតុ ថតឡាយហេតុការណ៍នោះផ្ទាល់ ស្រាប់តែប្រុសស្រីមួយគូនោះមករករឿងអ្នកសារព័ត៌ រួចសួរថា ចង់បានលុយប៉ុន្មាន គាត់ឲ្យ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៌មានហួសចិត្តគ្រប់គ្នាៗថា អីក៍ឡូយម្ល៉េះ?។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតសង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក lexus RX330 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AR-9631ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់រថយន្តបង្កមិនទាន់អស់លឿនទៅមុខបាន១០០ម៉ែត្រ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅលែងរួច។ ក្រោយពេលកើតហេតុ មានក្រុមសារព័ត៌មានជាច្រើនស្ថាប័នបានចុះទៅថតឡាយហេតុការណ៍នោះ ធ្វើឲ្យប្រុសស្រីមួយគូដែលជាអ្នកបើករថយន្តបង្កនោះខឹងសម្បារយ៉ាងខ្លាំង និងរករឿងឈ្លោះជាមួយអ្នកសារព័ត៌មានទៀត ហើយបានសួរទៅក្រុមអ្នកសារព័ត៌មានថា ចង់បានលុយប៉ុន្មាន គាត់ឱ្យ ធ្វើឲ្យក្រុមអ្នកសារព័ត៌មានទាំងអស់គ្នាហួសចិត្តគ្រប់គ្នា។ បន្ទាប់មក ប្រុសស្រីមួយគូនោះ [ ] The post ឡូយម្ល៉េះ!ប្រុសស្រី២នាក់បើករថយន្តឡិចស៊ីស បុកក្បាលថ្មពុះចែកទ្រូងផ្លូវ បាក់ ពេលអ្នកសារព័ត៌មានចុះទៅថត សួរថា ចង់បានលុយប៉ុន្មាន? appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឡូយម្ល៉េះ

 | 

ប្រុសស្រី២នាក់បើករថយន្តឡិចស៊ីស

 | 

បុកក្បាលថ្មពុះចែកទ្រូងផ្លូវ

 | 

ពេលអ្នកសារព័ត៌មានចុះទៅថត

 | 

សួរថា

 | 

ចង់បានលុយប៉ុន្មាន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources