Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

អារម្មណ៍ឪពុកម្តាយពេលបាត់បង់កូនប្រុសកំពុងរៀននៅមហាវិទ្យាល័យ! និស្សិតជិះម៉ូតូទៅផ្ទះ ត្រូវរថយន្តបុកស្លាប់

រាជធានីភ្នំពេញ ៖ យុវជននិស្សិតម្នាក់ ខណៈជិះម៉ូតូទៅស្រុកក្នុងឱកាសបុណ្យអុំទូក ដល់ពាក្យកណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តបុកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានដីតាកៅ លើមហាវិថីឈ្នះឈ្នះក្នុងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះស្រ៊ូ ស៊ីណេត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-0329។ ចំណែក រថយន្តម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6289 បើកដោយឈ្មោះសុខ ខឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូងសង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តខាងលើបានធ្វើដំណើរលើមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបានបត់ឆ្លងមហាវិថីឈ្នះឈ្នះ ។ លុះមកដល់កន្លែងកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានបុកជនរងគ្រោះ [ ] The post អារម្មណ៍ឪពុកម្តាយពេលបាត់បង់កូនប្រុសកំពុងរៀននៅមហាវិទ្យាល័យ! និស្សិតជិះម៉ូតូទៅផ្ទះ ត្រូវរថយន្តបុកស្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អារម្មណ៍ឪពុកម្តាយពេលបាត់បង់កូនប្រុសកំពុងរៀននៅមហាវិទ្យាល័យ

 | 

និស្សិតជិះម៉ូតូទៅផ្ទះ

 | 

ត្រូវរថយន្តបុកស្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources