Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

បន្តិចទៀត! សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៦

រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់ Samdech Hun Sen, Cambodian Prime Minister មុននេះបន្តិច បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍១៣កើត ខែកត្តិក ឆ្នាំកុរ សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ នៅវិមានឯករាជ្យក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀតផងដែរ។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ព្រះរាជពិធីនេះនៅម៉ោង៧:០០នាទីព្រឹក ពីវិមានឯករាជ្យ៕ The post បន្តិចទៀត! សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៦ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បន្តិចទៀត

 | 

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន

 | 

អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ

 | 

លើកទី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources