Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

លុយក្រុមហ៊ុនច្រើនណាស់! កូនស្រីមាសម្តាយ យកទៅចាយនៅឯណាខ្លះ…

ខេត្តកោះកុង ៖ នារីបុគ្គលិកក្រុមហ៊ុនមង្គលរស្មីរតនៈ បានធ្វើសកម្មភាពកេងបន្លំយកលុយក្រុមហ៊ុន អស់ជាង១ម៉ឺនដុល្លារ លុះខាងក្រុមហ៊ុនស៊ើបដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនបុគ្គលិកជើងល្អនេះ ចាត់ការតាមផ្លូវច្បាប់ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ នារីសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ដាំ ចរិយា ហៅស្រីល័ក្ខ ភេទស្រី អាយុ២១ឆ្នាំ មុខបរបរបុគ្គលិកក្រុមហ៊ុនមង្គលរស្មីរតន: ។ សមត្ថកិច្ច ចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តកេងបន្លំយកលុយក្រុមហ៊ុនចំនួន១៤,៤៨០ដុល្លារ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ នារីសង្ស័យរូបស្រស់នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ The post លុយក្រុមហ៊ុនច្រើនណាស់! កូនស្រីមាសម្តាយ យកទៅចាយនៅឯណាខ្លះ… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

លុយក្រុមហ៊ុនច្រើនណាស់

 | 

កូនស្រីមាសម្តាយ

 | 

យកទៅចាយនៅឯណាខ្លះ…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources