Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

អបអរសាទរ ! កូនក្រពើដែលលោកជំទាវ ហ៊ុន ស៊ីណាត លែងក្នុងកស្សិណអង្គរ ចាប់បានវិញហើយ

សៀមរាប៖ កូនក្រពើដែលលោកជំទាវ ហ៊ុន ស៊ីណាត លែងក្នុងកស្សិណអង្គរ កាលពីថ្មីៗនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភ ខ្លាចនៅពេលដែលសត្វក្រពើនោះធំ តែពេលនេះកូនក្រពើនោះត្រូវបានពលរដ្ឋចាប់បានវិញហើយ។ បើផ្អែកទៅលើគណនីហ្វេសប៊ុកឈ្មោះ​ Mey Solo ដែរបានបង្ហោះ១៦ម៉ោងមុនថា”ក្រពើដែលព្រលែងពេលនេះលោកពូចាប់បានវិញហើយ”។ បើតាមការផ្ដល់ពត៌មានពីបងប្រុសដែលចាប់កូនក្រពើនោះបានឲ្យដឹងថា ខ្លួនបានដើរហាត់ប្រាណនៅតាមបណ្ដោយកស្សិណអង្គរ បានប្រទះឃើញកូនក្រពើកំពុងនោះពោបលើដើមត្រកួនដែលអណ្ដែតទឹកក្បែរច្រាំង ហើយរូបខ្លួនក៏ចុះចាប់ភ្លាម លោកបន្ថែមទៀតថាសកម្មភាពដែលចុះចាប់នោះក៏មានពលរដ្ឋបានឃើញ ក៏ដូចជាកម្លាំងនគរបាលបេតិកភណ្ឌជាតិនៅទីនោះដែរ ៕ The post អបអរសាទរ ! កូនក្រពើដែលលោកជំទាវ ហ៊ុន ស៊ីណាត លែងក្នុងកស្សិណអង្គរ ចាប់បានវិញហើយ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អបអរសាទរ

 | 

កូនក្រពើដែលលោកជំទាវ

 | 

ស៊ីណាត

 | 

លែងក្នុងកស្សិណអង្គរ

 | 

ចាប់បានវិញហើយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources