Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

អាសូរណាស់ សល់២ខែរៀបការ! គូដណ្តឹងបើកម៉ូតូឌុបគ្នាទៅលេងស្រុក រថយន្តដឹកថ្មបុកស្លាប់ខាងប្រុស

រាជធានីភ្នំពេញ ៖ គូដណ្តឹងវ័យក្មេង១គូ ខណៈដែលបើកម៉ូតូឌុបគ្នាទៅលេងស្រុកកំណើត មិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្តបែនដឹកថ្ម១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូស្លាប់ចោលនារីជាគូដណ្តឹងយ៉ាងអាណោចអាធ័ម ។ ករណីគ្រោះថ្នាក់ដ៏ក្តុក្តួលនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានចាក់ដីធ្វើផ្សារបន្លែបឹងតាមោក បណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ចោលនារីជាគូដណ្តឹងនេះ មានឈ្មោះ ស្រ៊ូ ស៊ីណាត អាយុ២៨ឆ្នាំ មានលំនៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ មានគូដណ្តឹងជាកម្មការិនីកាត់ដេរនៅរោងចក្រនៅតាមផ្លូវវេងស្រេង ដែលត្រៀមចូលរោងការនៅខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះបើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១R-០៣២៩ មួយគ្រឿង ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ដោយមានឌុបនារីជាគូដណ្តឹង និងប្អូនគូដណ្តឹងម្នាក់ផងដែរ លុះពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តបែនដឹកថ្ម ម៉ាក SCANIA [ ] The post អាសូរណាស់ សល់២ខែរៀបការ! គូដណ្តឹងបើកម៉ូតូឌុបគ្នាទៅលេងស្រុក រថយន្តដឹកថ្មបុកស្លាប់ខាងប្រុស appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អាសូរណាស់

 | 

សល់២ខែរៀបការ

 | 

គូដណ្តឹងបើកម៉ូតូឌុបគ្នាទៅលេងស្រុក

 | 

រថយន្តដឹកថ្មបុកស្លាប់ខាងប្រុស

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources