Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ហាមច្រណែន ! ជិតដល់ថ្ងៃរៀបការ សួស វិហ្សា និងគូស្នេហ៍ កាន់តែផ្អែមល្អែម

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សួស វីហ្សា បានបង្ហោះរូបថតអង្គុយកៀកកើយជាមួយនឹងគូស្នេហ៍យ៉ាងផ្អើមល្អែម លើហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងសំណេរថា « មកហូបការគេ2នាក់សំណប់ចិត្តមានតែមួយ តិចទៀតដល់វេនយើងវិញហើយ»។ គួររំលឹកថា តារាចម្រៀងស្រី កញ្ញា សួស វីហ្សា និងលោកថមមី ជាគូស្នេហ៍ បានសម្រេចចិត្តភ្ជាប់ពាក្យតាមប្រពៃណី ជាមួយគ្នា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានចាស់ទុំទាំងសងខាង និងមិត្តរួមអាជីព ចូលរួមក្នុងទឹកមុខសប្បាយរីករាយ។ ក្នុងថ្ងៃពិសេសនេះ គេសង្កេតឃើញ កញ្ញា សួស វីហ្សា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត នៅក្នុងសម្លៀកបំពាក់បែបបុរាណ រីឯលោកថមមី ជាគូស្នេហ៍វិញ ក៏ស្លៀកពាក់ស្អាតសង្ហាដែរ។ មុនពេលសម្រេចភ្ជាប់ពាក្យជាមួយគ្នា កញ្ញា សួស វីហ្សា និងលោកថមមី បានស្វែងយកចិត្តគ្នាជាច្រើនឆ្នាំមកហើយ រហូតពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍ និងរថយន្តទំនើប មានតម្លៃរាប់ម៉ឺនដុល្លារទៀតផង និងត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ៕ The post ហាមច្រណែន ! ជិតដល់ថ្ងៃរៀបការ សួស វិហ្សា និងគូស្នេហ៍ កាន់តែផ្អែមល្អែម appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ហាមច្រណែន

 | 

ជិតដល់ថ្ងៃរៀបការ

 | 

វិហ្សា

 | 

និងគូស្នេហ៍

 | 

កាន់តែផ្អែមល្អែម

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources