Saturday 16 November 2019
Home      All news      Contact us      English
postnews - 7 days ago

ឃាត់ខ្លួន​យុវជន​ម្នាក់ ​ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​

​ភ្នំពេញ: យោតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវបាន​ម្តាយ​ក្មេងស្រី​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ជូន​សមត្ថកិច្ច ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រួមភេទ​ ជាមួយ​កូនស្រី​របស់គាត់ ។​ ​ជនសង្ស័យ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​មិត្តភាព​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ លុះដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​១១​និង​០០​នាទី ។​ ​កុមារី​រងគ្រោះ​ឈ្មោះ ច​.​ឆ​លត អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​កើតហេតុ​។ ចំណែក​ជនសង្ស័យ ​ឈ្មោះ ស្រ៊ ស្រួល ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកកក ស្នាក់នៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​ ​សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ម៉ោង​២៣​និង​៣០​នាទី ជនសង្ស័យ​ បាន​ជិះ​ម៉ូតូឌុប​កុមារី​រងគ្រោះ​ត្រឡប់​មកពី​ដើរលេង​អុំទូក​នៅ​ក្រុង​តាខ្មៅ​ មក​ផ្ទះ​កុមារី​រងគ្រោះ​ (​ផ្ទះកើតហេតុ​) រួច​ជនសង្ស័យ​ក៏​សុំ​ជីដូន​កុមារី​រងគ្រោះ ​ដេក​នៅទីនេះ​ដែរ ។ ពេល​ជីដូន​ដេកលក់ ជនសង្ស័យ​ក៏បាន​លួងលោម ឱបថើប​កុមារី​រងគ្រោះ ហើយ​រួមភេទ​ជាមួយ​បាន​ម្តង ។ [ ]

Related news

Latest News
Hashtags:   

ឃាត់ខ្លួន​យុវជន​ម្នាក់

 | 

​ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources