Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ព័ត៌មានបឋម៖ រន្ធត់ណាស់! កម្មករ.កម្មការិនី២នាក់ប្ដីប្រពន្ធជិះម៉ូតូទៅស្រុក ត្រូវរថយន្តបុកស្លាប់ទាំង២នាក់

ខេត្តកំពង់ឆ្នាំង៖ កម្មករ.កម្មការិនី២នាក់ប្ដីប្រពន្ធជិះម៉ូតូទៅស្រុក ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកស្លាប់ទាំង២នាក់គួរឲ្យអាណោចអាធ័មបំផុត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្ដុំឡពាង ស្ថិតនៅក្នុងភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច។ យោងតាមការបញ្ជាក់របស់បងប្អូនដែលធ្វើដំណើរជាមួយ បានបញ្ជាក់ថា អ្នកស្លាប់មានឈ្មោះ បេង លុច នឹង សែ សុខឃឿន ត្រូវជាប្ដីប្រពន្ធរស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស។ មុនពេលកើតហេតុ កម្មករ.កម្មការិនី២នាក់ប្ដីប្រពន្ធជិះម៉ូតូទៅស្រុក លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយរថយន្តសាំយ៉ុង មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2N 5893 បណ្ដាលឲ្យស្លាប់ទាំង២នាក់គួរឲ្យអាណោចអាធ័មបំផុត ៕ The post ព័ត៌មានបឋម៖ រន្ធត់ណាស់! កម្មករ.កម្មការិនី២នាក់ប្ដីប្រពន្ធជិះម៉ូតូទៅស្រុក ត្រូវរថយន្តបុកស្លាប់ទាំង២នាក់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ព័ត៌មានបឋម៖

 | 

រន្ធត់ណាស់

 | 

កម្មករ

 | 

កម្មការិនី២នាក់ប្ដីប្រពន្ធជិះម៉ូតូទៅស្រុក

 | 

ត្រូវរថយន្តបុកស្លាប់ទាំង២នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources