Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

​កម្ពុជា​ប្រារព្ធ​ខួប ៦៦ ឆ្នាំ​បុណ្យ​ឯក រាជ្យ​ជាតិដើម្បី​​រំលឹក​ពី​ព្រះរាជ​បូនីយកិច្ច​​របស់​ព្រះ​បរម​រតន​កោដ្ឋ

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ថ្ងៃទី​៩ វិច្ឆិកា​២០១៩​នេះ​គឺជា​ខួប​គម្រប់ ៦៦​ឆ្នាំនៃ​ទិវា​បុណ្យ​ឯក រាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅថ្ងៃនេះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​ជនរួមជាតិ​ខ្មែរ​ទាំងអស់​តែង​បាន​ប្រារព្ធ​រម្លឹក​ទៅដល់​ថ្ងៃ​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យភាព​ពេញ​បរិបូណ៌​ពី​អាណានិគមនិយម​បារាំងនិងរំលឹក​ដល់​ស្នាម​ព្រះ​ហត្ថ​របស់​អតីតព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​ខិតខំ​ប្រឹង ប្រែង​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​ហើយ​នាំ​ឯករាជ្យភាព​សន្តិភាព​ស​ម្រា​ប់​ប្រទេស​កម្ពុជា ។ ​នា​ព្រឹក​ព្រលឹម​នៅ​ថ្ងៃទី​៩ វិច្ឆិកា​នេះ​នៅ​វិមានឯករាជ្យ​ដែលជា​តំណាង​នៃ​ឯករាជ្យភាព បូរ ណភាព​ស​និ្ត​ភាព​របស់​កម្ពុជា​បានទទួល​នូវ​ភាព​អឺងកង​នៃ​សម្លេងមហាជន​មក​ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ខួប​រម្លឹក​ដល់​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​គ្រប់គ្នា​មិនអាច​បំភ្លេចបាន​ក្នុង​ទឹកមុខ​ញញឹមនិងសម្លៀកបំពាក់​ដ៏ស្រស់ស្អាត​ចម្រុះ​ព័ណ៌​នៅ​ដៃ​មាន​កាន់​ទង់ ជាតិ​និង​បដា​ពាក្យស្លោក​ដែលមាន​អត្ថន័យ​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​៩វិច្ឆិកាបាន​ឈរព័ទ្ធជុំវិញ​វ​មាន​ឯករាជ្យរងចាំ​ដំណើរ​យាង​ដល់​របស់​ព្រះករុណា ព្រះមហាក្សត្រ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គេ​សង្កេតឃើញ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​សំខាន់​បាន​មាន​វត្តមាន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ម៉ោង​៧៖៣០​នាទីដែល​ក្នុងនោះ​រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​,​សម្តេច​អគ្គមហាសេនា​បប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ,​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​,​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​រួមទាំង​មន្ត្រីរាជការ​សមាជិក​រា​ជ​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ។ ដោយឡែក​ឯកអគ្គរដ្ឋទូត​រាជទូត នៃ​ប្រទេស​ជា​មិត្ត​នៅ​កម្ពុជា​ក៏មាន​វត្តមាន​នៅក្នុង​ពិធី​ដ៏​មហា​ឡា​រិ​ក​នេះដែរ ។​ ​នៅ​ម៉ោង​៧៖៥០​នាទី​ក្បួន​ព្រះទីនាំង​របស់​ព្រះមហាក្សត្រ​បាន​យាង​ដល់​កន្លែង​ប្រារព្ធ​ពិធី​ក្រោម​ការទទួល​ស្វាគមន៍​របស់​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជ​រដ្ឋា​ភិ បាល ក្រោម​សម្លេង​ជ័យ​ឃោស និង សម្លេង​ទ្រែ​ទ័ព​នៃ​កងកិត្តិយស [ ]

Related news

Latest News
Hashtags:   

​កម្ពុជា​ប្រារព្ធ​ខួប

 | 

ឆ្នាំ​បុណ្យ​ឯក

 | 

រាជ្យ​ជាតិដើម្បី​​រំលឹក​ពី​ព្រះរាជ​បូនីយកិច្ច​​របស់​ព្រះ​បរម​រតន​កោដ្ឋ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources