Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

បានអ្នកណាចិញ្ចឹមកូនតូចៗទៀត ! បើឪពុកម្តាយ ត្រូវរថយន្តបុកស្លាប់ទាំង២នាក់ នៅព្រឹកមិញនេះហើយ

ខេត្តកំពង់ឆ្នាំង៖ ប្ដីប្រពន្ធ២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នាសុខៗ ស្រាប់តែមានរថយន្តសាំងយ៉ុងផ្តាច់ព្រលឹង១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ ចោលកូនតូចៗគួរឲ្យសង្វេគ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងកាលពីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្ដុំឡពាង ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ឈ្មោះ បេងង លុច និង សែ សុខឃឿន ត្រូវជាប្ដីប្រពន្ធ និងរស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ចំណែក រថយន្តបង្កម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N -5893 ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណាត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ដោយឡែក សពប្តីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិដឹកយកទៅលំនៅឋាន ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ The post បានអ្នកណាចិញ្ចឹមកូនតូចៗទៀត ! បើឪពុកម្តាយ ត្រូវរថយន្តបុកស្លាប់ទាំង២នាក់ នៅព្រឹកមិញនេះហើយ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បានអ្នកណាចិញ្ចឹមកូនតូចៗទៀត

 | 

បើឪពុកម្តាយ

 | 

ត្រូវរថយន្តបុកស្លាប់ទាំង២នាក់

 | 

នៅព្រឹកមិញនេះហើយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources