Saturday 16 November 2019
Home      All news      Contact us      English
postnews - 7 days ago

កម្លាំង​ជិត​៥០០​នាក់ និង​ភ្ជាប់​កាម​រ៉ា​សុវត្ថិភាព​ នៅតាម​គោលដៅ​សំខាន់ៗ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​ពិធីបុណ្យ​អុំទូក​ទទួលបាន​ជោគជ័យ​

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឲ្យដឹងថា មានកម្លាំង​ជិត​៥០០​នាក់ និង​បំពាក់​កាម​រ៉ា​សុវត្ថិភាព​ នៅតាម​គោលដៅ​សំខាន់ៗ​កន្លែង​ប្រារព្ធ​ពិធី​ ដើម្បី​ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅក្នុង​ពិធីបុណ្យ​អុំទូក​ទទួលបាន​ជោគជ័យ គ្រា​ដែល​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ​ មាន​ទូក​ចែវ និង​ទូក​អុំ​ជិត​៣០០​ទូក​ បាន​ចូលរួម​ប្រកួតប្រជែង​យក​ជ័យលាភី ​និង​អប​សារ​ទរ ។ ​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ និង​ពង្រឹងកម្លាំង​នគរបាល​តាម​គោលដៅ​នានា ដែល​កំពុង​ប្រចាំការ​នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា និង​ពិធី​បុណ្យអុំទូក នៅ​ចំណុច​ព្រះ​រម​រាជវាំង រាជធានី​ភ្នំពេញ និង​ក៏បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​បែងចែក​កម្លាំង​ការពារ​តាម​គោលដៅ​សំខាន់ៗ​ក្នុងការ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន និង​ត្រួតពិនិត្យ​ការពាក់​កាម​រ៉ា​សុវត្ថិភាព បំពាក់​វីដេអូ ខន​ហ្វ័​រ៉េ​ន​នៅ​ទី​ស្នាក់​កណ្តាល​គណ:បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​បំរើ​លើ​ការងារ​សន្តិសុខ ដើម្បី​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​សុវត្ថិភាព ជូន​ដល់​ថ្នាក់ដឹកនាំ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រួម​នឹង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ។​ ​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត ក៏បាន​លើកឡើង​ទៅកាន់​កងកម្លាំង​នគរបាល​ក្រោមបង្គាប់​ឱ្យដឹងថា ក្នុងនាម​ជា​កម្លាំងប្រដាប់អាវុធ ទទួលបាន​ប្រាក់បៀវត្ស​ពី​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ការពារ​រាជរដ្ឋាភិបាល​ជាដាច់ខាត ។ មិនអាច​មានគំនិត​មិនល្អ និង​ចាញ់បោក​កលល្បិច​ពិសពុល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​ដែលមាន​បំណង​ចង់​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ ។​ ​អគ្គ​ស្នងការរង​នគរបាលជាតិ [ ]

Related news

Latest News
Hashtags:   

កម្លាំង​ជិត​៥០០​នាក់

 | 

និង​ភ្ជាប់​កាម​រ៉ា​សុវត្ថិភាព​

 | 

នៅតាម​គោលដៅ​សំខាន់ៗ

 | 

ការពារ​សន្តិសុខ

 | 

សណ្តាប់ធ្នាប់​នៅក្នុង​ពិធីបុណ្យ​អុំទូក​ទទួលបាន​ជោគជ័យ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources