Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

រដ្ឋបាលខេត្ត​ស្វាយរៀង​ប្រារព្វ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​

​វ៉ៃ​គោ​/​ស្វាយរៀងៈ​លោក​ជុំ​ហាត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ​៩​វិច្ឆិការ​(៩​វិច្ឆិកា​១៩៥៣=៩​វិច្ឆិកា​២០១៩)​។​ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​កងកម្លាំង​,​ព្រះសង្ឃ​,​ប្រជាពលរដ្ឋ​,​សិស្ស​, និស្សិត​, លោកគ្រូ អ្នកគ្រូ​ប្រមាណ​៤.០០០​អង្គ​/​នាក់​។​ ​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ​ដែលជា​ព្រឹត្តិការ​ណ៌​ប្រ​វត្ត​សាស្ត្រ​មួយ​ដ៏​សំខាន់​នៅថ្ងៃនេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​កាន់តែច្បាស់​អំពី​ការរំដោះ​ប្រទេស​ឲ្យ​រួចផុត​ពីរ​បប​អាណានិគមនិយម​បារាំង​។​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ​ស្ថិតក្នុង​ដំណាក់​កាលដែល​ប្រទេសជាតិ​ទើបតែ​ត្រូវបាន​រៀបចំ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៦ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​ ​ ជាមួយ​ការរីកលូតលាស់​នៃ​លទ្ធ​ប្រជាធិបតេយ្យ ព្រមទាំង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក៏ដូចជា​ខួប​៧​ឆ្នាំ​ដែល​ព្រះករុណា​ព្រះបាទ​ន​រោ​ត្ដម​សីហនុ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះអង្គ​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព​.​ស​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពោធ នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​ ​អង្គពិធី​មិ​ទ្ទិញ​ទាំងមូល សូម​សម្ដែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា ព្រះបាទ​ន​រោ​ត្ដម​សីហនុ​អតីត​ព្រះមហាវីរៈក្សត្រ​ព្រះ​វរោ​ជ​បិតា​ឯករាជ​ជាតិ​បូរណភាព​ទឹកដី​នឹង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល​និង​ព្រះ​បញ្ញាញាណ​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​នាំមក​នូវ​សន្តិភាព​ផ្សះផ្សា​ជាតិ​ភាព​ចម្រុងចម្រើន​និង​កិត្តិយស​ដល់​មាតុភូមិ​និង​ប្រជារាស្ត្រ​ខ្មែរ​៕S/​

Related news

Latest News
Hashtags:   

រដ្ឋបាលខេត្ត​ស្វាយរៀង​ប្រារព្វ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources