Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

យុវជនដេកស្ពឹក ! សត្វរុយចូលពងពេញក្នុងត្រចៀក រត់រកគ្រូពេទ្យជួយ

បរទេស៖​ មានរឿងរ៉ាវចម្លែកមួយដែលមិនគួរឲ្យជឿបានកើតឡើងនៅក្នុងប្រទេសចិន នៅពេលដែលបុរសវ័យ២៤ឆ្នាំម្នាក់ មានអាការៈឈឺនៅត្រង់ត្រចៀករបស់គេយ៉ាងខ្លាំង ខណៈពេលដែលរូបគេបានគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងក្រុមហ៊ុនយ៉ាង ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន។  បន្ទាប់ពីបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានធ្វើការពិនិត្យហើយបានប្រទះឃើញសត្វរុយ នឹងកូនរុយចំនួន២ក្បាលក្នុងត្រចៀក ព្រមទាំងមានពងចំនួន៤០គ្រាប់នៅក្នុងត្រចៀកទៀតផង។ បើតាមការសាកសួររកមូលហេតុ បុរសនោះបានប្រាប់ថារូបខ្លួនចូលចិត្តយកនំ ចំនីមកបរិភោគនៅលើគ្រែជាប្រចាំ ដែលជាហេតុធ្វើឲ្យមានសត្វល្អិតគ្រប់ប្រភេទ ជាពិសេសរុយ ចូលមករស់នៅជាមួយរហូតដល់ពីមួយទៅមួយថ្ងៃសត្វរុយក៏បានចូលមកពងក្នុងត្រចៀកដោយមិនដឹងខ្លួន បង្កឲ្យមានការឈឺចាប់បែបនេះ។ នេះគឺជាមេរៀនមួយសម្រាប់អ្នកដែលចូលចិត្តប្រព្រឹត្តិបែបនេះ គួរតែកែរទម្លាប់អាក្រក់នេះចេញ ចៀសវាងមានបញ្ហាដូចខាងលើ ៕ The post យុវជនដេកស្ពឹក ! សត្វរុយចូលពងពេញក្នុងត្រចៀក រត់រកគ្រូពេទ្យជួយ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

យុវជនដេកស្ពឹក

 | 

សត្វរុយចូលពងពេញក្នុងត្រចៀក

 | 

រត់រកគ្រូពេទ្យជួយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources