Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

លែងបារម្ភទៀតទៅ! កូនក្រពើដែលអ្នកស្រីហ៊ុន ស៊ីណាត លែងក្នុងទឹកកសិណអង្គរវត្ត កាលពីបីថ្ងៃមុននោះ ចាប់បានវិញហើយ

ខេត្តសៀមរាប៖ កូនក្រពើដែលអ្នកស្រីហ៊ុន ស៊ីណាត លែងក្នុងទឹកកសិណអង្គរវត្ត កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានចាប់បានវិញហើយ និងត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ ការរកឃើញនេះគឺក្នុងអំឡុងពេលបុរសម្នាក់ដែលរស់នៅក្នុងខេត្តសៀមរាប កំពុងដើរហាត់ប្រាណនៅតំបន់សិណអង្គរវត្តនោះ ចៃដន្យក៍បានប្រទះឃើញកូនក្រពើអណ្ដែតក្នុងទឹក។ ភ្លាមៗ បុរសដែលមិនទាន់ស្គាល់អត្ដសញ្ញាណនោះ បានចុះចាប់ដែលមានប្រជាពលរដ្ឋនិងនគរបាលបេតិកភណ្ឌមានវត្តមានទីនោះដែរ និងបានអញ្ជើញមន្ត្រីជំនាញផ្នែកជលផលខេត្តមកទទួលសត្វក្រពើនោះ។ ក្រោយពីអ្នកស្រី ហ៊ុន ស៊ីណាត បង្ហោះសារតាមហ្វេសប៊ុក បង្ហាញពីសកម្មភាពលែងកូនក្រពើចូលទឹកកសិណទឹក ខាងមុខប្រាសាទអង្គរវត្ត មកធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ពិសេសក្រុមមគ្គុទ្ទេសក៍អង្គរ និងពលរដ្ឋសម្ដែងការមិនសប្បាយចិត្តទេ ចំពោះករណីលែងកូនក្រពើ ចូលក្នុងកសិណអង្គរវត្ត ដែលជាតំបន់រមណីដ្ឋានទេសចរប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោកនោះ។ ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី ថ្លែងថា៖ «មិនអាចទទួលយកបានទេ ក្រពើវាគ្រោះថ្នាក់ ពេលអនាគតទៅ។ ក្រពើវាធំទៅអ្នកណាច្រឡំចុះលាងដៃ ជើង ក្រពើអាចខាំគ្រោះថ្នាក់។ មិនគួរណា យកក្រពើនៅតំបន់កសិណអង្គរទេ។ បើអ្នកទេសចរមកចុះលាងដៃជើង ក្រពើអាចខាំ គ្រោះថ្នាក់»។ តែទោះយ៉ាងណា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានថ្លែងថា អាជ្ញាធរខេត្តជំរុញអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយ អាជ្ញាធរអប្សរា [ ] The post លែងបារម្ភទៀតទៅ! កូនក្រពើដែលអ្នកស្រីហ៊ុន ស៊ីណាត លែងក្នុងទឹកកសិណអង្គរវត្ត កាលពីបីថ្ងៃមុននោះ ចាប់បានវិញហើយ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

លែងបារម្ភទៀតទៅ

 | 

កូនក្រពើដែលអ្នកស្រីហ៊ុន

 | 

ស៊ីណាត

 | 

លែងក្នុងទឹកកសិណអង្គរវត្ត

 | 

កាលពីបីថ្ងៃមុននោះ

 | 

ចាប់បានវិញហើយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources