Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក និងប្រធានាធិបតី ដូណាល់ត្រាំ ផ្ញើសារអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា

រាជធានីភ្នំពេញ៖ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងនូវការអបអរសាទរដល់ប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា ដែលជាខួបលើកទី៦៦ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បើតាមFacebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានផ្សព្វផ្សាយនៅព្រឹកនេះ នូវសេចក្តីថ្លែងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទាំងស្រុងយ៉ាងដូច្នេះថា៖ «តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា។ ដោយមើលឃើញគុណតម្លៃរួមគ្នា របស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជា មួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ»។ សូមជម្រាបថា ប្រធានាធិបតីនៃប្រទេសមហាអំណាចលើពិភពលោក សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តម [ ] The post រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក និងប្រធានាធិបតី ដូណាល់ត្រាំ ផ្ញើសារអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក

 | 

និងប្រធានាធិបតី

 | 

ដូណាល់ត្រាំ

 | 

ផ្ញើសារអបអរសាទរ

 | 

ទិវាបុណ្យឯករាជ្យជាតិខ្មែរ

 | 

៩វិច្ឆិកា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources