Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ស្ថានភាពនៅច្រកទ្វារព្រំដែនប៉ោយប៉ែត នៅព្រឹកព្រលឹមថ្ងៃ៩ វិច្ឆិកានេះ មានសភាពធម្មតា

ខេត្តបន្ទាយមានជ័យ៖ ចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចប្រចាំការនៅតំបន់នោះ រាយការណ៍មកថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងប្រមាណ៩ព្រឹកនេះ មានសភាពការណ៍ធម្មតា ដោយមិនមានបាតុភាពណាមួយ ឬការប្រមូលផ្តុំកម្លាំងមហាជនខុសពីប្រក្រតីនោះទេ គឺប្រជាពលរដ្ឋ និងរថយន្តទេសចរណ៍ចេញចូលជាធម្មតា។ ទោះជាយ៉ាងនេះក្តី កងកម្លាំងប្រដាប់អាវុធ នៅតែបន្តប្រចាំការ ដើម្បីការពារចំពោះការប្រមូលផ្តុំបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាសន្តិភាពប្រទេសកម្ពុជា។ ចំណែកកម្លាំងសមត្ថកិច្ចថៃ នៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែន។ ចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត ជាច្រកទ្វារដែលលោកសម រង្ស៊ី បានប្រកាសថា លោកនឹងចូលមកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ៕ The post ស្ថានភាពនៅច្រកទ្វារព្រំដែនប៉ោយប៉ែត នៅព្រឹកព្រលឹមថ្ងៃ៩ វិច្ឆិកានេះ មានសភាពធម្មតា appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ស្ថានភាពនៅច្រកទ្វារព្រំដែនប៉ោយប៉ែត

 | 

នៅព្រឹកព្រលឹមថ្ងៃ៩

 | 

វិច្ឆិកានេះ

 | 

មានសភាពធម្មតា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources