Saturday 16 November 2019
Home      All news      Contact us      English
postnews - 7 days ago

Update៖ លាន់សូរប្រាវ! ចេញទៅមើល ស្ទើរស្លុតស្មារតី ស្លាប់ទៅទាំងព្រម នៅផ្លូវជាតិលេខ៥

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចវាលបារាមផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤-៦៥ ស្ថិតនៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់។ រថយន្តម៉ាក SSANGYONG ពណ៌ទឹកស ពាក់ស្លាក់លេខ ភ្នំពេញ 2N-5893 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអស័យដ្ឋាន ធ្វើដំណើរពីជើងឆ្ពោះទៅត្បូង មកដល់ចំណុចកើត បានបើកវ៉ារថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ក្នុងដំណើរស្របទិស ក៏ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក Suzuki Smash ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1C-6299 អ្នកបើបរឈ្មោះ បេង លុច ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្ដីស្លាប់) និងអ្នករួមដំណើរឈ្មោះ សែន សុខខឿន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធស្លាប់) អ្នកទាំងពីរ រស់នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស [ ]

Related news

Latest News
Hashtags:   

Update៖

 | 

លាន់សូរប្រាវ

 | 

ចេញទៅមើល

 | 

ស្ទើរស្លុតស្មារតី

 | 

ស្លាប់ទៅទាំងព្រម

 | 

នៅផ្លូវជាតិលេខ៥

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources